បេឡារុស ប្រកាសដោះលែង អ្នកទោស៥២នាក់ អំឡុងពេលដំណើរទស្សនកិច្ច ប្រេសិតពិសេស តំណាងឲ្យលោក Trump

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានប្រកាសឲ្យមានការ លើកលែងទោស អ្នកទោសចំនួន៥២នាក់ ដែលជាផ្នែកនៃកិច្ចព្រមព្រៀង ជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ ជាការតបស្នងវិញ ទីក្រុងវ៉ាស៊ីនតោនបានដកទណ្ឌកម្ម លើក្រុមហ៊ុនអាកាសចរណ៍ជាតិ Belaviaផងដែរ។
លោកLukashenko បានជួបជាមួយប្រេសិត របស់លោក Trump លោក John Coale ដែលបានដឹកនាំ គណៈប្រតិភូអាមេរិកទៅកាន់ទីក្រុង Minsk កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Lukashenko បាននិយាយក្នុងអំឡុង ពេលកិច្ចប្រជុំថា៖ប្រសិនបើ Donald Trump ទទូចថាគាត់ត្រៀមខ្លួនរួច ជាស្រេចដើម្បីទទួលយកអ្នកទោសដែលត្រូវបានដោះលែងទាំងអស់នោះ សូមព្រះប្រទានពរដល់អ្នក សូមព្យាយាមដោះស្រាយកិច្ចព្រមព្រៀងជាសកល ដូចដែលលោក Trump ចូលចិត្តនិយាយ ថាវាគឺជារឿងធំ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ យោងតាមលោក Coale លោក Trump បានណែនាំគាត់ឱ្យ លុបចោលទណ្ឌកម្មភ្លាមៗ លើអាកាសចររបស់បេឡារុសហើយបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Belta បានរាយការណ៍ថា លោក Coale ក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោនចង់បើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុង Minskផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
