ព័ត៌មានអន្តរជាតិ

លោក Trump ច្រានចោលការអះអាងពី “ការលុកលុយ របស់យន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ី” ចូលទៅក្នុងប៉ូឡូញ ដោយថា វាអាចជាការយល់ច្រឡំ

RT News

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធចំពោះការចោទប្រកាន់របស់ប្រទេសប៉ូឡូញថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី មានចេតនាបំពានដែនអាកាសរបស់ខ្លួន ក្នុងសប្តាហ៍នេះ ដោយលើកឡើងថា ឧបទ្ទវហេតុដែលត្រូវបានចោទប្រកាន់ថា “អាចជាការយល់ច្រឡំ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់ថា ខ្លួនបានប្រព្រឹត្ត “អំពើឈ្លានពាន” ប្រឆាំងនឹងរដ្ឋណាតូ បន្ទាប់ពីប៉ូឡូញ បានអះអាងថា បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកជាច្រើនកាលពីយប់ថ្ងៃអង្គារ។

ត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍អំពីការអះអាងរបស់ប៉ូឡូញ លោក Trump បានឆ្លើយតបថា “អាចជាការយល់ច្រឡំ… ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំមិនសប្បាយចិត្តចំពោះអ្វីដែលពាក់ព័ន្ធនឹងស្ថានភាពទាំងមូលនោះទេ។ ប៉ុន្តែសង្ឃឹមថាវានឹងឈានដល់ទីបញ្ចប់” ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា យោធារបស់ប្រទេសប៉ូឡូញ បានតាមដានការរំលោភដែនអាកាស ដែលត្រូវបានចោទប្រកាន់យ៉ាងហោចណាស់ចំនួន 19 ក្នុងរយៈពេលប្រាំពីរម៉ោង ដោយយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់៣គ្រឿង ត្រូវបានបាញ់ទម្លាក់។ លោក​បាន​ពណ៌នា​ស្ថានភាព​នេះ​ថា​ «​មិន​ធ្លាប់​មាន​ពីមុន​មក​» ហើយ​បាន​ចោទក្រុង​មូ​ស្គូ​ពី​បទ​បង្កហេតុ​ដោយ​ចេតនា​៕
ប្រែសម្រួលៈ ណៃ តុលា

To Top