បទវិភាគ ៖ ការបើកទូលាយ មានកម្រិតខ្ពស់ ផលិតកម្មមានទិន្ន ន័យល្អប្រសើរ សេដ្ឋកិច្ចចិនកំពុង អភិវឌ្ឍប្រកប ដោយស្ថិរភាពនិងភាពរឹងមាំ

“ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ តម្លៃបន្ថែម នៃឧស្សាហកម្មទាំងមូលរបស់ចិន បានកើនឡើងពី៣១,៣ទ្រីលានយាន់ប្រាក់ចិន ដល់៤០,៥ ទ្រីលានយាន់ប្រាក់ចិន ។ តម្លៃបន្ថែម នៃឧស្សាហកម្មកម្មន្តសាល មានសមាមាត្រជិត ៣០ភាគរយ នៃទូទាំងពិភពលោក ដែលមានទ្រង់ទ្រាយ សរុបកាន់លំដាប់ថ្នាក់ទីមួយលើទូទាំង ពិភពលោកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ។ ក្នុងអំឡុងពេលផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ចិនបានលេច ចេញគ្រឿងបរិក្ខារ ផ្នែកបច្ចេកទេសដ៏សំខាន់មួយចំនួន ។ល។”

ពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានរៀបចំសន្និសីទសារព័ត៌មាន មួយចំនួនអំពីប្រធានបទ “សម្រេចបាននូវផែនការ អភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៤ ប្រកបដោយគុណភាពខ្ពស់” ដែលបានប្រកាស ទិន្នន័យថា តាមការប៉ាន់ប្រមាណ កំណើននៃតម្លៃបន្ថែម នៃឧស្សាហកម្មកម្មន្តសាល របស់ចិនប្រហែលនឹង ឡើងដល់៨ ទ្រីលានយាន់ប្រាក់ចិន ដែលមានអត្រារួមចំណែក លើសពី៣០ភាគរយ ចំពោះកំណើន នៃឧស្សាហកម្មកម្មន្តសាលទូទាំងពិភពលោក ។ ជំហានបន្ទាប់ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន នឹងចាត់វិធានការច្រើនផ្នែក ដើម្បីបន្តជំរុញឧស្សាហូបនីយកម្មបែបថ្មីនិងពង្រឹងមូលដ្ឋាននៃសេដ្ឋកិច្ចជាក់ស្តែង ។
តាមទិន្នន័យនៅពេលថ្មីៗ កន្លងទៅនេះឱ្យដឹងថា “ទុនដ៏គ្រប់គ្រាន់”របស់បរទេស កំពុងពន្លឿនការទិញទ្រព្យសម្បត្តិរបស់ចិន ។ មូលនិធិទីផ្សារងើបឡើងថ្មី ក្រោមឱវាទក្រុមហ៊ុន Invesco ដែលជាក្រុមហ៊ុនយក្ស សម្រាប់គ្រប់គ្រងមូលធនអាមេរិក បានបន្ថែមទិញមូលប័ត្រ ជាច្រើនរបស់ក្រុមហ៊ុន JD ក្រុមហ៊ុន Yili និងក្រុមហ៊ុន Alibaba ជាដើមនៅខែកក្កដាកន្លងទៅនេះ ។ តាមរបាយការណ៍ នៃក្រុមហ៊ុន Goldman Sachs ឱ្យដឹងថា ក្នុងរយៈពេលជិតមួយ ខែកន្លងទៅនេះ មូលប័ត្រនិងមូលនិធីក្នុងដែនចិនទទួលបានលំហូរប្រាក់ទុន ចំនួន៦ពាន់៥៥០លានដុល្លារអាមេរិក ដែលនាំមុខគេក្នុងទីផ្សារងើបឡើងថ្មី ។ ក្រៅពីនេះ ទ្រង់ទ្រាយនៃមូលប័ត្រ ETF ចិនជាច្រើនដែលបានដាក់លក់ នៅបរទេសក៏បានកើនឡើង ចាប់ពីឆមាសទីពីរមកដែរ ។
ឈានចូលខែកញ្ញា ទន្ទឹមនឹងការប៉ាន់ប្រមាណ ចំពោះការបញ្ចុះអត្រាការប្រាក់ នៃប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានកើនឡើងជាសន្សឹមៗ ទីផ្សារងើបឡើងថ្មីដែលបូករួមទាំងប្រទេសចិនផងបានក្លាយជាចំណុចក្តៅដែលប្រាក់ទុនសកលយកចិត្តទុកដាក់ម្តងទៀត ។ ស្ថាប័នទុនបរទេស ជាច្រើនបានយល់ឃើញថា និន្នាការមានភាព នឹងនរឡើងវិញ នៃសេដ្ឋកិច្ចចិនបន្តកើនឡើង កម្លាំងប្រកួតប្រជែង ខាងឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវលើកកម្ពស់ ព្រមទាំងការបន្តមានប្រសិទ្ធភាព នៃគោលនយោបាយផ្នែករចនាសម្ព័ន្ធ កំពុងរួមគ្នាជំរុញឱ្យ ជំនឿចិត្តចំពោះទីផ្សារចិន ស្តារឡើងវិញជាបន្តបន្ទាប់ ។
បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងសហគ្រាសចិន និង បរទេសបានវាយទម្លុះរូបមន្តប្រពៃណី ដែលលើកកម្ពស់លំដាប់ថ្នាក់ ទៅកាន់វិស័យដូចជា រថយន្តថាមពលថ្មី បញ្ញាសិប្បនិម្មិតនិងឱសថជីវសាស្ត្រជាដើម សហគ្រាសឯកជន និងទុនបរទេសបានប្រែពី “ទីពឹងឯកទិស” ទៅកាន់“ការផ្តល់កម្លាំង ចលករគ្នាទៅវិញទៅមក” ដែលកកើតទៅជាការវិលជុំ“ដែលច្នៃប្រឌិតថ្មីនៅប្រទេសចិន ហើយនាំចេញទៅកាន់ទូទាំងពិភពលោក” ។
មូលដ្ឋានដ៏រឹងមាំនៃសេដ្ឋកិច្ចចិនបានផ្តល់ការធានាដល់ទុនបរទេស ។ នៅឆ្នាំ២០២៣ GDP របស់ចិនបានលើសពី១៣០ទ្រីលានយាន់ប្រាក់ចិន ដែលមានល្បឿនកំណើន៥ភាគរយ ។ នៅឆមាសទីមួយឆ្នាំ២០២៤ បានកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ដែលបន្តកើនឡើងទៅរកភាពល្អប្រសើរ ។ ស្ថាប័នទុនបរទេស ជាច្រើនបានយល់ឃើញថា កត្តាមានអំណោយផលដូចជា សេដ្ឋកិច្ចចិនកើនឡើង យ៉ាងនឹងនរឡើងវិញ កម្លាំងប្រកួតប្រជែងខាង ឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវលើកកម្ពស់ ព្រមទាំងប្រព័ន្ធបម្រុង សហព័ន្ធអាមេរិកជិតនឹង បញ្ចុះអត្រាការប្រាក់ជាដើម នឹងរួមគ្នាជំរុញឱ្យប្រាក់ទុនទូទាំងពិភពលោកពន្លឿន វិនិយោគលើទ្រព្យសម្បត្តិរបស់ចិន ។
ពីពិព័រណ៍ឧស្សាហកម្មវៃឆ្លាតពិភពលោក ដល់ពិព័រណ៍អន្តរជាតិចិន សម្រាប់វិនិយោគនិងពាណិជ្ជកម្ម រហូតដល់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ពិព័រណ៍ខាងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិប៉ុន្មានលើកទាំងនេះបានរៀបចំធ្វើជាបន្តបន្ទាប់នៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត អបអរសាទរជាបន្តបន្ទាប់ ដើម្បីបង្ហាញពីជំនឿចិត្ត និងការប្តេជ្ញាចិត្ត របស់ចិនក្នុងការជំរុញការ បើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ បញ្ចេញសញ្ញាខ្លាំងក្លារបស់ចិន ដែលរីករាយបង្កើនកិច្ចសហប្រតិបត្តិការ មេត្រីភាពជាមួយ ប្រទេស នានានិងពួតដៃគ្នា ឆ្លើយតបនឹង បញ្ហាប្រឈម ក៏ដូចជាបញ្ចេញការអញ្ជើញ យ៉ាងស្មោះត្រង់ស្តីពីការ ចែករំលែកកាលានុវត្តភាព អភិវឌ្ឍន៍ជាមួយគ្នានិងរួមគ្នា ត្រួសត្រាយអនាគតដ៏ល្អបវរទៅកាន់សហគមន៍អន្តរជាតិជាបន្តបន្ទាប់ ។ ក្នុងយុគសម័យថ្មី ប្រទេសចិនប្រកាន់ខ្ជាប់ការ គ្រោងផែនការដោយម្ចាស់ការ ពង្រីកការបើកទូលាយ ដោយមានរបៀបរៀបរយ និងជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មីខាងពាណិជ្ជកម្មសេវាកម្ម នេះជាវិធានការដ៏សំខាន់របស់ចិន សម្រាប់ការពូនជ្រំកម្លាំង ចលករថ្មី ខាងពាណិជ្ជកម្មជាមួយបរទេស យ៉ាងសកម្មនិងពន្លឿនការកសាង ប្រទេសខ្លាំងក្លាខាងពាណិជ្ជកម្មផង ហើយក៏បានបង្ហាញពីបេសកកម្មនិងទំនួលខុសត្រូវ របស់ចិន ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកល តាមរយៈសកម្មភាពជាក់ស្តែងក្នុងនាមជាអ្នករួមចំណែកដ៏សំខាន់ និងជាយុថ្កាលំនឹងនៃកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ៕
