ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វាំងឡង់ បញ្ជាក់ជាថ្មី​ សម្រាប់គាំទ្រអ៊ុយក្រែន

RT News

គៀវ៖​ នៅក្នុងដំណើរទស្សនកិច្ច​ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់ប្រទេសលោក ក្នុងការផ្តល់ការគាំទ្រផ្នែកយោធា ហិរញ្ញវត្ថុ និងនយោបាយ​ សម្រាប់អ៊ុយក្រែន។

លោក​ Stubb ដែល​បាន​មក​ដល់​ក្រុង​គៀវ​មុន​ថ្ងៃ​នោះ​បាន​ធ្វើ​ការ​កត់សម្គាល់​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែនលោក​ វូឡូឌីមៀ​ ហ្សេឡិនស្គី​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសេវាសារព័ត៌មានរបស់លោក​ ហ្សេឡិនស្គី​ មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាសន្តិសុខ និងមនុស្សធម៌ ក៏ដូចជាការដាក់ទណ្ឌកម្ម បន្ថែមទៀតលើប្រទេសរុស្ស៊ី។ មេដឹកនាំទាំងពីរ​ ក៏បាននិយាយអំពីការ ពង្រឹងសមត្ថភាពការពារដែនអាកាស របស់អ៊ុយក្រែនផងដែរ។

លោក ហ្សេឡិនស្គី បានឧ្យដឹងថា “អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកបទពិសោធន៍ និងពង្រីកផលិតកម្ម ។ អ៊ុយក្រែនផ្តល់ ជូនប្រទេសជិតខាងអឺរ៉ុបទាំងអស់ ដែលជាប្រទេសជិតខាងរបស់យើង និងប្រទេសជិតខាង របស់រុស្ស៊ី ដែលជាកម្មវិធីរួមគ្នា​ សម្រាប់ផ្តល់ហិរញ្ញប្បទាន ផលិត និងអភិវឌ្ឍយន្តហោះ ដ្រូនស្ទាក់ចាប់”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top