ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតការណ៍ អំពីស្ថានភាពនៅច្រកព្រំដែន អានសេះ ខេត្តព្រះវិហារ

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង រាយការណ៍ អំពីស្ថានភាពនៅច្រកព្រំដែន អានសេះ ខេត្តព្រះវិហារ ក្រោមការសម្របសម្រួល ពីក្រសួងការពារជាតិកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅថ្ងៃទី១៣ កញ្ញា នេះ ថា «ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ក្រោមការសម្របសម្រួល ពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា»៕



