ព័ត៌មានអន្តរជាតិ

លោក Putin ​លើកឡើងថា អនាគតរបស់មនុស្សជាតិ គឺពឹងផ្អែកទៅលើសេចក្តីស្រលាញ់ និងមិត្តភាពរវាងគ្នា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា អនាគត នៃមនុស្សជាតិ គឺជារបស់មនុស្ស ដែលឱ្យតម្លៃលើក្តីស្រលាញ់ មិត្តភាព និងគ្រួសារ ជាជាងមនុស្សឯកោ ដែលជាប់គាំង នៅក្នុងអ៊ីនធឺណេត ។

ថ្លែងនៅក្នុងវេទិកា United Cultures Forum ក្នុងទីក្រុង St. Petersburg កាលពីថ្ងៃសុក្រ លោកបានពិភាក្សាអំពីការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និង AI ក៏ដូចជាតួនាទី ដែលមនុស្សនឹងធ្វើនៅក្នុងពិភពលោកខាងមុខ ។

ប្រធានាធិបតីរុស្ស៊ីបានបន្ថែមថា វាមិនមែនជារឿងចៃដន្យទេ ដែលកម្មវិធីអភិវឌ្ឍន៍វប្បធម៌របស់រុស្ស៊ី ជាច្រើនត្រូវបានផ្តោតលើគម្រោងជាតិ គ្រួសារឬFamily របស់ខ្លួន ។

លោកប្រធានាធិបតីរូបនេះ ក៏បានបន្ថែមដែរថា ទាំងអត្តសញ្ញាណ និងអត្តចរិតជាតិរបស់រុស្ស៊ីគឺ ចាក់ឫសយ៉ាងជ្រៅនៅក្នុងគ្រួសារ។

លោកPutinបានប្រកាសពីការ ចាប់ផ្តើមគម្រោងជាតិ គ្រួសារឬ Family កាលពីដើមឆ្នាំមុន ក្នុងគោលបំណងជួយគ្រួសារដែលមានកូន និងជួយដល់ការថយចុះអត្រា កំណើតរបស់ប្រទេសផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top