ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះដល់ច្រកអានសេះ និងភូមិជោគជ័យ

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) រួមនិងសមាជិក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ។

បន្ទាប់ពីបញ្ចប់បេសកកម្មនៅច្រកព្រំដែនអានសេះ ហើយ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ដដែលនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការ២ ខេត្តបន្ទាយមានជ័យ ក៏បន្តអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍។

តំបន់ទាំងពីរនេះ គឺកំពុងស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ។
ការចុះទៅដល់ខេត្តទាំងពីរនេះ ក្រោមការសម្របសម្រួល ពីក្រសួងការពារជាតិកម្ពុជា៕












