ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋទាំងយប់នៅ ខេត្តកំពុងស្ពឺ

កំពង់ស្ពឺ៖ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ មួយខ្នងស្ទើខ្ទេចទាំងស្រុង ស្ថិតនៅក្នុងឃុំវាល ស្រុកគងពិសី ។ បឋម យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ថាម្ចាស់ផ្ទះខាងលេីពុំនៅផ្ទះនោះទេ មូលហេតុនៃការកេីតជាអគ្គិភ័យអាចមកពីការឆ្លងចរន្ដអគ្គីសនី ដោយគ្មានអ្នកនៅផ្ទះអាចរវល់ទៅវត្ដដាក់បិណ្ឌឬក្នុងពិធីបុណ្យកាន់វេណ ។

បច្ចុប្បនញនកំលាំងរថយន្ដសង្រ្គោះ អគ្គិភ័យបានចេញទៅកាន់គោលដៅ និងបានចាត់កំលាំងនគរបាល សហការជាមួយកំលាំងប្រជាការពារ ប្រជាពលរដ្ឋ ជួយអន្ដរាគមន៍លេីការទប់ស្កាត់មិនអោយរាលដាលទៅកាន់ទីតាំងផ្សេងទៀត ៕


រាយការណ៍ តែ ផានិត /ដើមអំពិល
