ទីក្រុងមូស្គូ បញ្ជាក់ហើយថា រាល់ការប៉ុនប៉ងនានា ដើម្បីបំបែកទំនាក់ទំនងរុស្សី-ឥណ្ឌា នឹងទទួលរងបរាជ័យ

បរទេស៖យោងតាមការចេញផ្សាយ របស់ RTក្រសួងការបរទេសរុស្ស៊ី បានសាទរចំពោះប្រទេសឥណ្ឌា ដែលបានបន្តកិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយទីក្រុងមូស្គូ ហើយបានច្រានចោលសម្ពាធ ក្នុងការកាត់ផ្តាច់ទំនាក់ទំនង រវាងគ្នាថែមទៀតផង។
ក្រសួងបាននិយាយថា ខ្លួនស្វាគមន៍ចំពោះការពិតដែលថា ឥណ្ឌា ទោះបីជាមានសម្ពាធ និងការគំរាមកំហែងក៏ដោយ ក៏កំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីជាមួយរុស្ស៊ី។ ក្រុមមន្ត្រីបានបន្ថែមថា ៖និយាយដោយត្រង់ទៅ អ្វីផ្សេងទៀតនឹងពិបាកនឹងស្រមៃ។
ក្រសួងបាននិយាយថាទំនាក់ទំនងរុស្ស៊ី-ឥណ្ឌាកំពុងរីកចម្រើនជាលំដាប់ និងមានទំនុកចិត្តគ្នាខ្លាំង។ ដោយបានបន្ថែមថា៖ការប៉ុនប៉ងណាមួយដើម្បីរារាំងដំណើរការនេះគឺនឹងមិនអាចទទួលបានជោគជ័យឡើយ។
ក្រសួងបានកត់សម្គាល់ទៀតថា វិធីសាស្រ្តរបស់ទីក្រុងញូវដែលីចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ទោះបីជាមានការរិះគន់ពីលោកខាងលិចក៏ដោយ មិនត្រឹមតែឆ្លុះបញ្ចាំងពី “ស្មារតី និងទំនៀមទម្លាប់នៃមិត្តភាពរុស្ស៊ី-ឥណ្ឌា ដ៏យូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់ នូវអ្វីដែលហៅថា ស្វ័យភាពជាយុទ្ធសាស្ត្រក្នុងកិច្ចការអន្តរជាតិ ផងដែរ។
ទីក្រុងមូស្គូបានគូសបញ្ជាក់ថា ៖ ភាពជាដៃគូរវាងរុស្ស៊ី និងឥណ្ឌាគឺផ្អែកលើ តម្លៃខ្ពស់បំផុត នៃអធិបតេយ្យភាព និងជាអាទិភាពនៃផលប្រយោជន៍ជាតិ ហើយទីក្រុងមូស្គូបានអះអាង ហើយនេះជាមូលហេតុ ដែលទំនាក់ទំនងនេះគឺ អាចទុកចិត្តបាន អាចព្យាករណ៍បាន និងជាយុទ្ធសាស្ត្រពិត ប្រាកដនៅក្នុងច្បាប់ធម្មជាតិ៕
ប្រែសម្រួល៖ស៊ុនលី
