ព័ត៌មានជាតិ

ក្មួយស្រីកំសត់ ដែលពេទ្យអស់ លទ្ឋភាពព្យាបាល ត្រូវបានមន្ទីរសង្គមកិច្ច ខេត្តមណ្ឌលគិរី រួមនិងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ

ខេត្តមណ្ឌលគិរី ៖  លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប អញ្ជើញចុះសួរសុខទុក្ខ គ្រួសារមានជីវភាពខ្វះខាត ១គ្រួសារ ដែលមានឈ្មោះ ឡា ស្រីអូន អាយុ២៦ឆ្នាំ  មានកូនតូចឈ្មោះ យាំង ពុធសៃយ៉ា អាយុទើប ១១ខែ មានជំងឺក្រិនថ្លើម និងស្ទះថង់ប្រមាត់ (ដែលមន្ទីរពេទ្យគន្ធបុប្ជា ឈប់ទទួល ព្រោះព្យាបាលលែងជា)  រស់នៅភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ព្រមទាំងបាននាំយកគ្រឿង ឧបភោគបរិភោគនិងថវិកាដើម្បីជួយសម្រាលបន្ទុកប្រចាំថ្ងៃ ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top