អាល្លឺម៉ង ស្វែងរកលទ្ធភាព ក្នុងការចុះកិច្ចព្រមព្រៀង សំខាន់មួយជាមួយ នឹងរដ្ឋាភិបាលតាលីបង់

បរទេស៖ យោងតាមការចេញ ផ្សាយរបស់ RT ទីក្រុងប៊ែរឡាំងកំពុងធ្វើការ លើកិច្ចព្រមព្រៀងដែលនឹងបង្កើត យន្តការមួយដើម្បីនិរទេសជនជាតិ អាហ្វហ្គានីស្ថាន ត្រឡប់ទៅប្រទេស កំណើតរបស់ពួកគេវិញ។
មន្ត្រីអាល្លឺម៉ង់កំពុងជួបពិភាក្សា ដោយផ្ទាល់ជាមួយក្រុមរដ្ឋាភិបាល អាហ្គានីស្ថាន ដែលដឹកនាំដោយតាលីបង់ក្នុង ប្រទេសកាតា ហើយគ្រោងនឹងបញ្ជូន គណៈប្រតិភូទៅកាន់ទីក្រុងកាប៊ុល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។
អាល្លឺម៉ង់បានដាក់បម្រាមលើការនិរទេស ទៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០២១ ខណៈក្រុមតាលីបង់បានដណ្តើមអំណាចបន្ទាប់ពីការដកទ័ពអាមេរិកយ៉ាងប្រញាប់ប្រញាល់ ។
យ៉ាងណាក្តីកាលពីឆ្នាំមុន ការហាមឃាត់ ត្រូវបានដកចេញ ប៉ុន្តែការនិរទេសនៅតែមានកម្រិតតិចតួច។ ទីក្រុងប៊ែរឡាំងបន្ទាប់មក ក៏បានបញ្ជូនជនជាតិអាហ្វហ្គានីស្ថាន ចំនួន២៨នាក់ទៅកាន់ស្រុកកំណើត របស់ពួកគេតាមជើងហោះហើរ នៅចុងខែសីហា ឆ្នាំ២០២៤និង៨១នាក់ នៅលើជើងហោះហើរផ្សេងទៀតក្នុងខែកក្កដា ឆ្នាំ២០២៥។
ឥឡូវនេះ រដ្ឋាភិបាលចង់ធ្វើឱ្យការនិរទេសធ្វើឡើង កាន់តែងាយស្រួល ទៀងទាត់ និងកាន់តែច្រើនឡើងនេះ បើយោងតាមរបាយការណ៍ ដែលពួកគេ ទាំងអស់សុទ្ធតែជាឧក្រិដ្ឋជន ដែលត្រូវបានកាត់ទោសដោយអាហ្គានីស្ថាន៕
ប្រែសម្រួល៖ស៊ុនលី
