គ្រឿងញៀនទម្ងន់ 459,70 ក្រាម ត្រូវបានសមត្ថកិច្ចនគរបាល បង្រ្កាបដកហូតនៅស្រុកបវេល រួមជាមួយមុខសញ្ញា ចំនួន៦នាក់

នៅថ្ងៃទី ១៣និងទី១៤ ខែ កញ្ញា ឆ្នាំ ២០២៥នេះ តាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើ ការបង្រ្កាបករណី ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន មួយករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញា ចំនួន០៦នាក់ស្រី០២នាក់ នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចដកហូតបាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន១១ថង់ មាន ទម្ងន់ ៤៥៩,៧០ ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួន
-ម៉ូតូចំនួន០១គ្រឿង

ពេលនេះជនសង័្សយ និងវត្ថុតាងសមត្ថកិច្ចបន្តរៀបចំ បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
