Tesla គ្រោងនឹងបង្កើនផលិតកម្ម នៅរោងចក្រ ក្នុងប្រទេសអាល្លឺម៉ង់ ដោយសារតែការលក់កើនខ្លាំង

បរទេស៖ ប្រធានរោងចក្រ Gruenheide បានប្រាប់ទីភ្នាក់ងារព័ត៌មាន DPA របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla គ្រោងនឹងបង្កើនផលិតកម្ម នៅរោងចក្រអាល្លឺម៉ង់ របស់ខ្លួនសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ ដោយសារតែការលក់កើនខ្លាំង។

យោងតាមគេហទំព័រ Investment.com បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក André Thierig អ្នកគ្រប់គ្រងរោងចក្រ Gruenheide នៅខាងក្រៅទីក្រុងប៊ែកឡាំង បានប្រាប់សារព័ត៌មាន DPA ថា “បច្ចុប្បន្នយើងមានតួលេខលក់ល្អណាស់ ហើយដូច្នេះបានកែសម្រួលផែនការផលិតកម្មរបស់យើងសម្រាប់ត្រីមាសទី ៣ និងទី ៤ ឡើង”។
ប្រទេសអាល្លឺម៉ង់គឺជាទីផ្សារដ៏លំបាកមួយ សម្រាប់ក្រុមហ៊ុន Tesla ដោយសារតែផ្នែកមួយ នៃការប្រកួតប្រជែង ដ៏តឹងរឹងពីគូប្រជែងរបស់ចិន។ អ្នកវិភាគនិយាយថា សកម្មភាពនយោបាយ របស់មហាសេដ្ឋី Elon Musk ក៏អាចប៉ះពាល់ដល់តម្រូវការផងដែរ ។
នៅក្នុងខែកក្កដា បរិមាណលក់របស់រថយន្ត Tesla កើនឡើងជាងពាក់កណ្តាលធៀប នឹងឆ្នាំមុនមកត្រឹម ១.១១០ គ្រឿង ហើយក្នុងអំឡុងខែមករាដល់ខែកក្កដា ការលក់បានធ្លាក់ចុះ 57.8% នេះបើយោងតាមទីភ្នាក់ងារដឹកជញ្ជូនផ្លូវគោក KBA ។
លោក Thierig បាននិយាយថា ក្រុមហ៊ុនកំពុងមើលឃើញសញ្ញាវិជ្ជមានសម្រាប់ទីផ្សារទាំងអស់នៃការផ្គត់ផ្គង់រោងចក្រ ដោយបន្ថែមថាវាបានហួសពីប្រទេសអាល្លឺម៉ង់ ។ លោកបានប្រាប់ DPA ថា “យើងផ្គត់ផ្គង់បានល្អជាង ៣០ ទីផ្សារ ហើយច្បាស់ជាឃើញ និន្នាការវិជ្ជមាននៅទីនោះ” ៕
ប្រែសម្រួលៈ ណៃ តុលា
