ព័ត៌មានជាតិ

លោក Andrew Tay និង លោក Michael Billingtonនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ!

ខេត្តព្រះវិហារះ លោក Andrew Tay នាយកសណ្ឋាគារ ហ៊ីម៉ាវ៉ារី និងលោកMichael Billington នាយកសាលា (Home English)បានដឹកនាំប្រតិភូ។បន្តយកអំណោយជាគ្រឿងឧបភោគបរិភោគទៅផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋភាសិតនៅមណ្ឌលសុវត្ថិភាពពោល 5000 ដើមក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែនខេត្តព្រះវិហារ។

ជាមួយគ្នានោះដែរអង្គការ ST.Johnក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីវិជ្ជាសង្គ្រោះបឋមដល់ក្រុមការងារប្រចាំនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ ដើម្បីត្រៀមលក្ខណៈនិងបង្កើនសមត្ថភាពក្នុងការជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋដែលកំពុងតែស្នាក់នៅក្នុងជំរុំនោះទៀតផង។

វគ្គបណ្ដុះបណ្ដាលនេះក៏មានការចូលរួមយ៉ាងសកម្មពីយុវជននៃកាកបាទក្រហមកម្ពុជានិងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងស្រុកនិងខេត្តព្រះវិហារផងដែរ៕

(ដោយសួនពិសិត ព្រះវិហារ ដើមអំពិល)

To Top