ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ លើកកម្ពស់ជំនឿចិត្ត ប្រទេសចិន នៅតែជាគោលដៅពេញ និយមសម្រាប់ការវិនិយោគ និងប្រកបអាជីព នៅទូទាំងពិភពលោក

“អ្នកប្រើប្រាស់នៃប្រទេសចិន ស្វែងរកការច្នៃប្រឌិតថ្មី និងការផ្លាស់ប្តូរ យើងនឹងធ្វើជាអ្នករត់ម៉ារ៉ាតុង” នៅទីនេះ ។ ក្នុងពិព័រណ៍ចិនអន្តរជាតិ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៥ ដែលទើបបានបញ្ចប់ លោក Zeng Xiwen អគ្គនាយករង នៃក្រុមហ៊ុន Unilever បានបញ្ចេញ មតិយោបល់ របស់ខ្លួនដូចពោលខាងលើ ។ មន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៃក្រុមហ៊ុនពហុជាតិ បានថ្លែងថា ពួកគេបានប្រកាន់ខ្ជាប់ “ការធ្វើអាជីវកម្មរយៈពេលវែង”នៅប្រទេសចិន ព្រមពេលជាមួយគ្នា នេះក៏សម្គាល់ឃើញថា “ក្រុមហ៊ុនចាស់ៗត្រូវធ្វើការច្នៃប្រឌិតថ្មី” ដើម្បីដើរតាមការ អភិវឌ្ឍប្រកបដោយគុណភាព ខ្ពស់របស់ប្រទេសចិន ។

គណៈប្រតិភូនៃស្ថាប័ន រដ្ឋាភិបាល និងសហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មចំនួនជាង១១០០ ដែលមកពីប្រទេស និងតំបន់ ចំនួន១២៣ បានអញ្ជើញចូល រួមពិព័រណ៍លើកនេះ ។ ទំហំនៃប្លុកពិព័រណ៍កម្លាំង ផលិតកម្មគុណភាពថ្មី ត្រូវបានពង្រីក ចំនួនសហគ្រាសដែលចូលរួមប្លុក ពិព័រណ៍ស្តីពីកិច្ចសហប្រតិបតិ្តការ អន្តជាតិនៃសហគ្រាស ពិសេស ឆ្នើមនិងថ្មីបានកើនទ្វេដង បើប្រៀបធៀបនឹងឆ្នាំមុន បានចុះហត្ថលេខាលើ គម្រោងវិនិយោគ គ្រប់វិស័យចំនួន ១១៥៤គម្រោង ដែលមានទំហំវិនិយោគសរុបប្រមាណ៦៤៤ពាន់លានយាន់ប្រាក់ចិន ។ល។ ពិព័រណ៍ចិនអន្តរជាតិ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម ដែលរៀបចំ ធ្វើពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញាបានក្លាយ ជាបង្អួចដ៏សំខាន់សម្រាប់ ឱ្យពិភពលោកសង្កេត មើលពីប្រទេសចិន និងស្វែងរកឱកាសវិនិយោគ ។

របាយការណ៍ដែល ពិព័រណ៍លើកនេះចេញ ផ្សាយបានបង្ហាញថា គិតរហូតដល់ចុងឆ្នាំ២០២៤ ប្រទេសចិនបានកៀរគរ ទុនបរទេសលើសពី១០០ពាន់លានដុល្លារ អាមេរិកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ដែលមានទ្រង់ទ្រាយកាន់ លំដាប់នាំមុខលើពិភពលោកដោយនឹងនរ ។ សំដៅទៅរកអនាគត តើសហគ្រាសបរទេសធ្វើយ៉ាងម៉េច ទើបអាចធ្វើជា “អ្នករត់ម៉ារ៉ាតុង”នៅប្រទេសចិន ?
ទីផ្សារ ជាគោលដៅទីមួយរបស់ “អ្នករត់ម៉ារ៉ាតុង” ។ បច្ចុប្បន្ននេះ ក្នុងដំណើរការធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ ទីផ្សារដែលមានទ្រង់ទ្រាយធំរបស់ប្រទេសចិនបានបញ្ចេញសក្តានុពលដ៏ធំធេង ។ លោកMu Yankui អគ្គនាយកប្រចាំនៅ ប្រទេសចិននៃក្រុមសាជីវកម្ម Wilmar International សម្គាល់ឃើញថា យោងតាមប្រាក់ ចំណូលរបស់អ្នកប្រើប្រាស់ចិនត្រូវបានលើកកម្ពស់ និងស្វែងរកជីវភាពរស់នៅដែលមានកម្រិតកាន់តែខ្ពស់ លើវិស័យកែច្នៃផលយ៉ាង ស៊ីជម្រៅនៃឧស្សាហកម្មស្បៀងអាហារនិងប្រេង និងវិស័យថែរក្សាសុខភាព សុទ្ធតែមានចម្លោះទីផ្សារដ៏ធំធេង ។
បើចង់ធ្វើជា “អ្នករង់ ចម្ងាយឆ្ងាយ” នោះ ត្រូវមានចក្ខុវិស័យដ៏វែងឆ្ងាយ ។ ពេលធ្វើការផ្លាស់ប្តូរ ជាមួយមន្ត្រីជាន់ខ្ពស់នៃសហគ្រាសបរទេសទាំងឡាយ ពួកគេតែងតែនិយាយដល់ពាក្យមួយគឺ “ភាពប្រាកដប្រជា ” ដោយយល់ឃើញថា ការដែលប្រទេសចិនបន្តពង្រីកការបើកទូលាយជាមួយបរទេស វាបានបំពេញបន្ថែមភាព ប្រាកដប្រជាសម្រាប់ការអភិវឌ្ឍរបស់សហគ្រាស ។ ជាពិសេស គឺតាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានពន្លឿន ការបើកទូលាយ លើវិស័យឧស្សាហកម្មសេវាកម្ម ដែលបាននាំមកនូវកម្លាំងចលករថ្មី ដល់ការអភិវឌ្ឍនៃសហគ្រាសបរទេស ។
“អ្នករត់ចម្ងាយឆ្ងាយ”មានសុខភាព កាន់តែល្អ ហើយ“អ្នកធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ”នឹងមានការតបស្នង ។ របាយការណ៍ពាក់ព័ន្ធដែលចេញ ផ្សាយក្នុងអំឡុងពិព័រណ៍លើកនេះ បានបង្ហាញថា នៅឆ្នាំ ២០២៤ អត្រាផលកម្រៃរបស់សហគ្រា ឧស្សាហកម្មទុនបរទេសធុនមធ្យមនិង ធំនៅប្រទេសចិន គឺ៦,៦ភាគរយ ខ្ពស់ជាងអត្រាផលកម្រៃ របស់សហគ្រាឧស្សាហកម្មធុនមធ្យមនិងធំនៃប្រទេសចិនចំនួន១,២ភាគរយ ។ ទុនបរទេសស្វែងរកទីផ្សារចិនយ៉ាងពេញលេញតាមរយៈការអនុវត្តជាក់ស្តែង ហើយនឹងខិតខំប្រឹងប្រែងសម្រេចបាននូវ “ការអនុញ្ញាតឱ្យចូលទីផ្សារចិននិងទទួលបានផលជោគជ័យ” និងទទួលបានកម្លាំងចលករសម្រាប់ឆ្ពោះទៅមុខឥតឈប់ឈរ ។ ដូចប្រសាសន៍របស់តំណាងនៃក្រុមហ៊ុនពហុជាតិដែលបានលើកឡើងថា ទីផ្សារចិនបានក្លាយជា “មជ្ឈមណ្ឌលហាត់ប្រាណ”របស់ពួកគេរួចហើយ ពីព្រោះមានតែទទួលបានការអភិវឌ្ឍយ៉ាងពេញលេញ និងបង្វឹតបង្ហាត់កម្លាំងប្រកួតប្រជែងនៅទីនេះ ទើបអាចដើរឱ្យបានកាន់តែឆ្ងាយនៅទូទាំងពិភពលោក តាមរយៈ “សមត្ថភាពខ្ពស់ ”ផ្ទាល់ខ្លួន ៕

To Top