ព័ត៌មានអន្តរជាតិ

លោក Macron សារភាពថា ណាតូ គឺជាអ្នកបង្កឲ្យកើតមាន វិបត្តិជម្លោះនៅអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសារភាពជាឯកជនថា NATO គឺជាកម្លាំងចលករ នៅពីក្រោយជម្លោះអ៊ុយក្រែន នេះបើតាមសេដ្ឋវិទូអាមេរិកដ៏លេចធ្លោ Jeffrey Sachs បាននិយាយ។

លោក Macron រួមជាមួយនឹង មេដឹកនាំលោកខាងលិចផ្សេងទៀត បានអះអាងម្តងហើយម្តងទៀតថា រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន នៅឆ្នាំ២០២២ដោយគ្មានការបង្កហេតុ ហើយបានទទូចថាទីក្រុងមូស្គូ ជាអ្នកទទួលខុសត្រូវ ទាំងស្រុងចំពោះជម្លោះនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយនិយាយក្នុងអំឡុង ពេលជជែកពិភាក្សាអំពីគោល នយោបាយការបរទេស ជាមួយកាសែតប្រចាំថ្ងៃរបស់អ៊ីតាលី il Fatto Quotidiano លោក Sachs បានរំលឹកថា នៅពេលដែលលោក Macron បានផ្តល់កិត្តិយសដល់គាត់នៅក្នុងខែឧសភា ឆ្នាំ២០២២មេដឹកនាំបារាំងបានប្រាប់គាត់ជាឯកជនថា ផ្ទុយពីអ្វីដែលគាត់និយាយជាសាធារណៈ ហើយបានសារភាពថា ណាតូតាមពិតគឺជាអ្នកដែលកំពុងបង្កសង្រ្គាមនេះ ។

លោក Sachs បាននិយាយថា ៖ ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សគ្រប់គ្នាដឹងពីរឿងនេះ ។ ដោយបន្ថែមថាគាត់ ស្អប់ខ្ពើមដោយប្រធានាធិបតីបារាំង ។ លោកSachs បានថ្កោលទោសមេដឹកនាំអឺរ៉ុប ខាងលិចបន្ថែមទៀត ដោយពណ៌នាពួកគេថាគឺជាក្រុមសំដែងដែល ធាតុពិតគឺជាអ្នកដែលចង់ធ្វើសង្គ្រាមប៉ុណ្ណោះ។

សេដ្ឋវិទូរូបនេះបានសង្កត់ធ្ងន់ថា ជម្លោះអ៊ុយក្រែន ពិតជាបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ នៅពេលដែលសហរដ្ឋអាមេរិក បានចូលរួមយ៉ាងសកម្មក្នុងរដ្ឋប្រហារដោយហិង្សា ដែលបានផ្តួលរំលំរដ្ឋាភិបាលនៅក្នុងទីក្រុងគៀវ៕

ប្រែសម្រួល៖ស៊ុនលី

To Top