បង្ហោះម៉ូតូ២ករណី នៅខេត្តកំពង់ស្ពឺ សម្ថកិច្ចនាំខ្លួនមកអប់រំកែប្រែ

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាល ខេត្តកំពង់ស្ពឺ បានបញ្ជាកម្លាំង នគរបាលក្រុងឧដុង្គម៉ែជ័យ ធ្វើប្រតិបត្តិការបង្ក្រាប ក្មេងទំនើង ដែលបង្ហោះ ម៉ូតូ បង្កភាព អនាធិបតេយ្យ តាមផ្លូវសាធារណៈចំនួន២ករណី។

ការឃាត់ខ្លួន និង វត្ថុតាង
-ករណី ទី ១៖ នៅលើផ្លូវជាតិលេខ ៥១ សមត្ថកិច្ច បានឃាត់ខ្លួនក្មេងប្រុស ៣ នាក់ គឺ ឈ្មោះ សាំង សុបិណ្ឌ (អាយុ ១៦ ឆ្នាំ) ជា អ្នក បើក បរ, ឈ្មោះ សម្បត្តិ វណ្ណា (អាយុ ១៧ ឆ្នាំ) និងឈ្មោះ វ័ល រិទ្ធា (អាយុ ១៥ ឆ្នាំ) ដែលជាអ្នករួម ដំណើរ ។

-ករណី ទី ២៖ នៅ ក្នុង បុរី CS2 សមត្ថកិច្ច បន្តឃាត់ខ្លួន ក្មេងប្រុស ២ នាក់ ទៀតគឺ ឈ្មោះ ហ៊ាត សុម៉ាលី (អាយុ ១៦ ឆ្នាំ) និង ឈ្មោះ សុខ ផាន់ណា (អាយុ ១៥ ឆ្នាំ)។
ក្នុងនោះសមត្ថកិច្ច បានដកហូត ម៉ូតូ ចំនួន ៣ គ្រឿង និង ទូរស័ព្ទដៃ ៤ គ្រឿង ពី ជនសង្ស័យ ទាំងនោះ។ ចំណែក ម៉ូតូ នឹង ត្រូវរក្សាទុក នៅអធិការដ្ឋាន រយៈពេល ៩០ ថ្ងៃ ហើយឪពុក ម្ដាយ នឹងអាណាព្យាបាល របស់ ក្មេង ទាំង ៥ នាក់ ត្រូវ បាន អញ្ជើញ មកធ្វើកិច្ចសន្យា អប់រំ ដើម្បី ធានាថា ពួកគេនឹងមិនប្រព្រឹត្តបទល្មើស បែប នេះ ជាលើកទី ពីរ ទៀតឡើយ៕
ដោយ៖ ជឿន សុធន/ដើមអម្ពិល/
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ




