ព័ត៌មានជាតិ

ជនជាប់ចោទម្នាក់ ប្រព្រឹត្តករណីហិង្សា តាំងឆ្នាំ២០២៣ ទើបចាប់ខ្លួនបាននៅឆ្នាំ២០២៥ តាមដីកាតុលាការ

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២​០២៥ វេលាម៉ោង ១៨ និង១០នាទី តាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍​ទោ​ វេ​ គឹមចត់​ អធិការនគរបាលស្រុកកំរៀង​ ដឹកនាំកម្លាំងសហការជាមួយកម្លាំងវរសេនាតូចនគរបាល​កាពារព្រំដែនគោកលេខ៨១៩ ដែលមានលោ​ក​ វរសេនីយ៍ឯក​ អ៉ិន​ កុល​ ជាមេ​បញ្ជាការ​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅ​ក្រមជំនុំជម្រះនៃសាលាដំ​បូងខេត្តបាត់ដំបង​ ដោយចាប់ខ្លួនជនជាប់ចោទឈ្មោះ សាយ រ៉ូ ភេទប្រុ​ស អា​យុ ២៤ឆ្នាំ រស់នៅចំ ណុច​ចាន់គីរី ភូមិស្វាយ ឃុំបឹង រាំង ស្រុកកំរៀង ខេត្តបាត់​ដំបង ជាប់ចោទពីបទ ពីបទ “ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស(ដោយប្រើអាវុធ)” ប្រព្រឹត្តនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែសី ហា ឆ្នាំ២​០២៣ ។

ពេលនេះនគរបាលស្រុកបញ្ជូនជនជាប់ចោទមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ (ផ្នែកអនុវត្តដីកា និងគ្រប់គ្រង) នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ ការបន្តតាម នីតិវិធី៕
ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

To Top