ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ជាខ្លាំង ចំពោះវីរៈកងទ័ព ១៨រូប ដែលថៃចាប់ឃុំខ្លួន

កំពត ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី យកចិត្តទុកដាក់ជាខ្លាំងចំពោះវីរកងទ័ពទាំង ១៨រូប ដែលទាហានថៃ បានចាប់យកទៅ។

នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពត លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងឱ្យដឹងថា ក្រុមការងារពិសេសរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីជួយដល់វីរកងទ័ពកម្ពុជា ចំនួន ១៨រូប។

លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រ ទេស ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងរួបរួមគ្នាដើម្បីរក្សាឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានសិទ្ធិមនុស្ស។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបង្ហាញនូវឆន្ទៈពិតប្រាកដ ក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ និងពិធីសារបន្ថែមចំនួន៤ទៀត, ការអនុញ្ញាតឱ្យមានការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ការទទួលយកអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ។

លោកទេសរដ្ឋមន្រ្តី បន្ដថា ព្រមទាំងការអនុវត្តជាទៀតទាត់ នូវកាតព្វកិច្ចអន្តរជាតិ ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិ សិទ្ធិមនុស្សតាមសន្ធិសញ្ញានានា ៕

To Top