លោក ហ៊ុន ម៉ានី បានចុះពិនិត្យមើលការបង្រៀនមុខវិជ្ជាកុំព្យូទ័រនិងសំណេះសំណាលជាមួយសិស្សនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ថ្ងៃទី១៦កញ្ញា ២០២៥ លោក ហ៊ុន ម៉ា នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបំពេញទស្សនកិច្ចសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានចុះពិនិត្យមើលនូវដំណើរការបង្រៀន និងសិក្សាមុខវិជ្ជាកុំព្យូទ័រ ដែលជាជំនាញចាំបាច់សម្រាប់សិស្សានុសិស្សក្នុងយុគសម័យឌីជីថល នៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនោះលោក លោក ហ៊ុន ម៉ា នី ឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតពេលសួរសុខទុក្ខប្រជាពលរដ្ឋដែលទើបបានវិលត្រឡប់មកពីមណ្ឌលភៀសសឹកផងដែរ។

(ដោយ សួន ពិ សិត ដើម អំពិល)




