ព័ត៌មានជាតិ

លោក លឹម ស៊ី ដេនីន អមដោយលោកអនុរដ្ឋលេខាធិការពីររូប អញ្ជើញសួរសុខទុក្ខ កិត្តិបរិរក្សបណ្ឌិត គាត ឈន់

ភ្នំពេញ៖ លោក លឹម ស៊ី ដេនីន រដ្ឋ លេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំអនុរដ្ឋលេខាធិការពីររូប រួមមានលោក ឃុនសុខា និង លោក អុឹម សំអុល ទៅសួរសុខទុក្ខនិងគោរពជូនពរចំពោះ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅគេហដ្ឋានរបស់លោកផ្ទាល់ រាជធានីភ្នំពេញ។

សូមរំលឹកថា កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បច្ចុប្បន្នមានជន្មាយុ៩២ឆ្នាំ និងសុខភាពល្អប្រសើរ។

កិត្តិបរិរក្សបណ្ឌិត គាត ឈន់ មានសេចក្តីសប្បាយរីករាយខ្លាំង នឹងចងចាំបាននូវអ្វីៗ ដែលក្រុមការងារបានជម្រាបជូនអំពីការងារកន្លងមក ពាក់ព័ន្ធនិងវិស័យសាធារណការនិងដឹកជញ្ជូន ពិសេសស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ដែលបានបើកឱ្យប្រជាជន ឆ្លងកាត់បណ្ដោះអាសន្ន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ ក្នុងខែមិថុនា និងសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវការ ចុងឆ្នាំ២០២៦ ឆ្នាំក្រោយនេះ តាមកាលបរិច្ឆេទ ជាក់លាក់ណាមួយ នៃសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបង្ហាញបំណង ចង់ចូលរួមអបអរសាទរក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការស្ពានមេគង្គខេត្តក្រចេះ-កំពង់ធំផងដែរ៕

To Top