សមាជិកណាតូ មួយប្រកាសលប់ចោល កិច្ចព្រមព្រៀងទំហំ១ពាន់លានដុល្លារ លក់អាវុធឲ្យអ៊ីស្រាអ៊ែល

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអេស្បាញបាន លុបចោលកិច្ចសន្យា ការពារជាតិជិត1ពាន់លាន អឺរ៉ូឬប្រមាណជា១,១៨ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអ៊ីស្រាអែល។
វាត្រូវបានគេមើលឃើញថា គឺជាវិធានការខ្លាំងបំផុត របស់ខ្លួនក្រោមវិធានការដែលបានប្រកាសថ្មីរបស់នាយករដ្ឋមន្ត្រី Pedro Sanchez ប្រឆាំង នឹងក្រុង យេរូសាឡឹមខាងលិច។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ កាលពីថ្ងៃអង្គារដោយដក ស្រង់ប្រភពរដ្ឋាភិបាល។
ការប្រកាសនេះធ្វើឡើងតាមការ សន្យារបស់លោក Sanchez កាលពីសប្តាហ៍មុន ដើម្បីដាក់ច្បាប់ហាមឃាត់ការ លក់អាវុធទៅឱ្យ និងការទិញពីអ៊ីស្រាអែល ជុំវិញការវាយលុក នៅតំបន់ហ្គាហ្សារបស់ខ្លួន។
ក្នងនោះក្រសួងការពារជាតិ ត្រូវបានគេរាយការណ៍ថា បានលុបចោលកិច្ចព្រមព្រៀង តម្លៃ៧០០លានអឺរ៉ូឬ ប្រមាណជា៨២៦លានដុល្លារសម្រាប់ ប្រព័ន្ធបាញ់រ៉ុក្កែត SILAM ចំនួន១២ គ្រឿង និងកិច្ចសន្យា៣៣៩លានដុល្លារ សម្រាប់មីស៊ីលប្រឆាំង រថក្រោះSpike L.R.ចំនួន១៦៨គ្រាប់។
គួរឲ្យដឹងដែរថា ប្រព័ន្ធ SILAM ដែលអាចប្រើជាមួយ នឹងឧបករណ៍Elbit PULS របស់អ៊ីស្រាអែល នឹងត្រូវសាងសង់ ដោយក្រុមហ៊ុនរបស់អេស្ប៉ាញ នេះបើយោង តាមទីភ្នាក់ងារសារព័ត៌មាន EFE ។ ការលុបចោលនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ នៅសប្តាហ៍ក្រោយ ខណៈដែលទីក្រុងម៉ាឌ្រីដ ត្រូវបានគេរាយការណ៍ថា រៀបចំដើម្បីផ្តាច់ទំនាក់ទំនងផ្នែកយោធា និងបច្ចេកវិទ្យាពីអ៊ីស្រាអែល ខណៈដែលកំពុងស្វែង រកអ្នកផ្គត់ផ្គង់ជំនួសវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
