ក្រសួងពាណិជ្ជកម្មចិនថ្លែង ប្រទេសចិន មានការប្តេជ្ញាចិត្តមិនងាករេ ក្នុងការគាំពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសចិន ទាក់ទងនឹងបញ្ហា TikTok

នៅក្នុងសន្និសីទ កាសែត ជាប្រចាំ នៃក្រសួងពាណិជ្ជកម្មចិន មានអ្នកយកព័ត៌មាន បានសួរថា ប្រទេសចិននិង សហរដ្ឋអាមេរិក បានប្រកាសដំណឹង ពាក់ព័ន្ធឱ្យដឹងថា ភាគីទាំងពីរនឹងធ្វើកិច្ចពិភាក្សាការងារនៅប្រទេសអេស្ប៉ាញនៅថ្ងៃទី ១៤ ខែកញ្ញា ក្នុងនោះនឹងពិភាក្សាអំពីបញ្ហា TikTok ។
តើក្រសួងពាណិជ្ជកម្មចិន មានការអធិប្បាយបន្ថែមទៀតអំពីរឿងនេះទេ?
អ្នកនាំពាក្យបានឆ្លើយតបថា បន្ទាប់ពីការពិភាក្សានិងការកំណត់ នាពេលថ្មីៗកន្លងទៅនេះ ក្រុមការងារចិន និងអាមេរិក នឹងធ្វើកិច្ចពិភាក្សាអំពីបញ្ហា TikTok និងបញ្ហាផ្សេងៗទៀតនាពេលជិតៗខាងមុខ ។
ប្រទេសចិនមានគោលជំហរជាក់ លាក់និងជាប់លាប់លើបញ្ហា TikTok ។ប្រទេសចិនមានការប្តេជ្ញាចិត្ត មិនងាករេក្នុងការគាំពារសិទ្ធិនិង ផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសចិន ហើយនឹងធ្វើការពិនិត្យនិង ផ្តល់ការអនុញ្ញាតិ ស្របតាមច្បាប់លើបញ្ហា TikTok ។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការសម្ងាត់ឯកជន និងសុវត្ថិភាពទិន្នន័យ ហើយមិនដែលតម្រូវឱ្យក្រុមហ៊ុន ឬបុគ្គលប្រមូលឬផ្តល់ទិន្នន័យ នៅបរទេសសម្រាប់រដ្ឋាភិបាលចិន ដោយបំពានច្បាប់ក្នុងតំបន់ឡើយ ។
ប្រទេសចិន ដាស់តឿន ឱ្យសហរដ្ឋអាមេរិក ដើរទៅរកទិស ដៅដូចគ្នាជាមួយចិន ដើម្បីដោះស្រាយកង្វល់រៀងៗ ខ្លួនតាមរយៈការសន្ទនាដោយឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះពិភាក្សាប្រកបដោយសមភាព ៕
