លោក ហ៊ុន ម៉ានី បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកួតកីឡា ប្រដាល់គុនខ្មែរ

ព្រះវិហារ ៖ នៅរសៀលថ្ងៃ១៦.កញ្ញា.២០២៥ លោកហ៊ុន ម៉ានី បានចុះក្នុងពិធីប្រកួតកីឡាប្រដល់ដណ្តើមពានរង្វាន់ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ព្រមទាំងបានចុះសួរ សុខទុក្ខយ៉ាងយកចិត្តទុកដាក់ និងពិនិត្យមើលពីស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋដែលកំពុងភៀសខ្លួន និងបានផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារ ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅទីនោះផងដែរ។








(,ដោយ សួនពិសិត ព្រះវិហារ ដើមអំពិល)
