រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល អះអាងថា ហ្គាហ្សាកំពុង ស្ថិតនៅក្នុងភ្នក់ភ្លើង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ទឹកដីហ្គាហ្សា កំពុងឆាបឆេះ ក្នុងភ្នក់ភ្លើងបន្ទាប់ពីងកម្លាំងយោធា អ៊ីស្រាអែល IDF ត្រូវបានគេរាយការណ៍ថា បានធ្វើការវាយប្រហារ តាមអាកាសពេញ មួយយប់ទៅលើទីក្រុង។
បន្ថែមពីនោះលោកKatz ក៏បានប្រកាសដែរថា រដ្ឋជ្វីហ្វនឹងមិនចុះចាញ់ឡើយ រហូតដល់ក្រុម Hamas ត្រូវបានបំផ្លាញទៅទាំងស្រុង។
កាលពីខែមុន គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តផែនការដណ្តើមយកទីក្រុងហ្គាហ្សាដែលជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ IDF ជាចំណាត់ការមួយដែលអាចនាំឱ្យមានការកាន់កាប់ពេញលេញ។
ខណៈពេល ដែលការវាយលុកលើ ដីត្រូវបានរំពឹងទុកនៅក្នុងខែតុលា IDF បានវាយលុកទីក្រុងជាមួយ នឹងការទម្លាក់ គ្រាប់បែក ជាច្រើនសប្តាហ៍ ដែលបង្កឱ្យមានការជម្លៀស ប្រជាជនយ៉ាងច្រើន ។
ក្រុមពលរដ្ឋ ក្នុងតំបន់បានរាយការណ៍ថា មានការវាយប្រហារយ៉ាងខ្លាំង ទៅលើទីក្រុងរបស់ Gaza និងជាយក្រុង កាលពីយប់ថ្ងៃចន្ទ ដោយអ្នកខ្លះអះអាងថារថក្រោះ IDF បានធ្វើដំណើរចូលទៅដល់ក្នុងរួចរាល់ហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
