ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨ដុល្លារ ដល់ ២១០ដុល្លារ សម្រាប់កម្មករ-កម្មការិនី

ភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨ដុល្លារ ដល់ ២១០ដុល្លារ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។

សូមរំលឹកថា នៅព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦) កំពុងដំណើរការកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន ដើម្បីពិនិត្យសម្រេចលើលទ្ធផល នៃកិច្ចប្រជុំពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំមានការចូលរួមពីបណ្តាសមាជិកក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលក្នុងនោះមានរាជរដ្ឋាភិបាល ភាគីនិយោជក និងសហជីបជាដើម ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

To Top