លោក អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីដាំ កូនឈើនៅខេត្តត្បូងឃ្មុំ ដើម្បីជំរុញការងារបរិស្ថាន

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម ក្នុងពិធីដាំកូនឈើ ស្ថិតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការដាំកូនឈើនេះ គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ក្នុងការលើកកម្ពស់ការងារដាំដុះ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមកាត់បន្ថយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយគ្នានោះក៏ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមសកម្មភាពដាំដើមឈើឱ្យបានផុសផុល ដើម្បីបង្កើនគម្របព្រៃឈើ និងរក្សាបាននូវតុល្យភាពបរិស្ថានធម្មជាតិ៕
ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/











