ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងភាគីឥណ្ឌា ចាប់ផ្តើមកិច្ចពិភាក្សា ដោះស្រាយបញ្ហា ពាណិជ្ជកម្មឡើងវិញ

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកចរចា របស់ប្រទេសឥណ្ឌា និងអាមេរិក បានបើកការចរចាថ្មីមួយ ជុំវិញកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីកាលពីថ្ងៃចន្ទ ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតី Donald Trump បានដាក់ទណ្ឌកម្មពន្ធ៥០ភាគរយទៅ លើការនាំចេញរបស់ឥណ្ឌា។
តំណាងពាណិជ្ជកម្មអាមេរិក ប្រចាំតំបន់អាស៊ីខាងត្បូង លោក Brendan Lynch បានដឹកនាំគណៈប្រតិភូអាមេរិកនៅទីក្រុង New Delhi រួចរាល់ហើយ ដើម្បីបំពេញបេសកកម្មនេះ។

បន្ទាប់ពីកិច្ចពិភាក្សានេះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានកំណត់លក្ខណៈនៃការពិភាក្សាថាជា វិជ្ជមាន និងឆ្ពោះទៅមុខ ។
រដ្ឋាភិបាលទីក្រុងញូវដែលី បានបន្ថែមថាភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការបង្កើន កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ផលប្រយោជន៍ ទៅវិញទៅមក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទោះបីជាទាំងនេះគឺជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីពន្ធថ្មី លើការនាំចេញរបស់ឥណ្ឌាចូលជាធរមានក៏ដោយ ក៏ការចរចាកាលពីថ្ងៃ ចន្ទបង្ហាញពីការបន្តនៃដំណើរការ ដែលបានចាប់ផ្តើមបន្ទាប់ពីលោក Trump ចូលកាន់តំណែង នៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top