ព័ត៌មានអន្តរជាតិ

​ លោក​ ត្រាំ ពន្យាពេលកំណត់ការហាមឃាត់ TikTok ដល់ថ្ងៃទី១៦​ ខែធ្នូ ជាមួយនឹងកិច្ចព្រមព្រៀងចុងក្រោយជិតមកដល់

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ​ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលអូសបន្លាយរហូតដល់ថ្ងៃទី១៦​ ខែធ្នូ ជាថ្ងៃផុតកំណត់ សម្រាប់ប្រតិបត្តិការ TikTok របស់អាមេរិក ត្រូវបំបែកចេញពីការគ្រប់គ្រងរបស់ម្ចាស់ចិន ជាមួយនឹងការបរាជ័យ ក្នុងការធ្វើដូច្នេះនាំឱ្យមានការហាមឃាត់ លើមូលដ្ឋានសន្តិសុខជាតិ។

ការផ្តល់ខ្សែជីវិតមួយផ្សេងទៀត សម្រាប់ TikTok របស់លោក ត្រាំ​ បានកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោក ហើយទីក្រុងប៉េកាំង ហាក់ដូចជាស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការយល់ព្រមផ្ទេរ ទ្រព្យសម្បត្តិរបស់កម្មវិធីចែករំលែក វីដេអូដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក ពីម្ចាស់ក្រុមហ៊ុន ByteDance Ltd. របស់ចិន​ ទៅកាន់ម្ចាស់ ជនជាតិអាមេរិក។

ការ​ពន្យារ​លើក​មុន ដែល​ជា​លើក​ទី​បី​ត្រូវ​បាន​កំណត់​ថា​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ពុធ។ បន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងម៉ាឌ្រីត មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិនបានឧ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសទាំងពីរបានយល់ព្រមលើ “ក្របខ័ណ្ឌ” ដើម្បីរក្សាកម្មវិធីនេះឱ្យនៅមានជីវិតសម្រាប់អ្នកប្រើប្រាស់អាមេរិកប្រមាណ ១៧០លាននាក់។

លោក ត្រាំ​ គ្រោងនឹងជួបជជែកជាមួយប្រធានាធិបតីចិនលោក​ ស៊ី​ ជីនពីង​ នៅថ្ងៃសុក្រ។ ប្រធានាធិបតីអាមេរិក​ បានឧ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់រួចហើយ ដោយសារ “យើងមានក្រុមក្រុមហ៊ុនធំៗជាច្រើនដែលចង់ទិញវា”។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent ដែលបានចូលរួមក្នុងការចរចានៅរដ្ឋធានីអេស្ប៉ាញបាននិយាយនៅក្នុងបទសម្ភាសន៍ CNBC ថា លោក​ ត្រាំ និង លោក​ ស៊ី​ នឹងយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ ក្នុងអំឡុងពេលការហៅទូរស័ព្ទនាពេលខាងមុខ។

រចនាសម្ព័ន្ធច្បាស់លាស់នៃការផ្តាច់ខ្លួនរបស់ TikTok នៅតែមិនច្បាស់លាស់​ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួនរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា អាជីវកម្មសហរដ្ឋអាមេរិករបស់កម្មវិធីនេះ ត្រូវបានគេរំពឹងថា​ នឹងគ្រប់គ្រងដោយសម្ព័ន្ធវិនិយោគិន រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Oracle Corp៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top