ព័ត៌មានជាតិ

ប្រើប្រាស់page facebookបោកប្រាក់មួយចំនួនធំត្រូវចាប់ខ្លួននៅមណ្ឌលគិរី

មណ្ឌលគិរីៈមិនសរសើរមិនបាន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបំបែកសំណុំរឿងឆបោកតាមបណ្តាញសង្គម រហូតឈានទៅដល់ការចាប់ខ្លួនស្ត្រីជាមេក្លោងម្នាក់ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាព ជាក្រុម បោកប្រាក់ជនរងគ្រោះកាលពីជិត១ខែមុន។

មានការបញ្ជាក់ថាសកម្មភាពរបស់ក្រុមនេះមានការចាត់តាំង មានមេ មានកើយ មានបច្ចេកទេសកាត់តឯកសារត្រឹមត្រូវ ដែលជាហេតុ អាចឆបោកជនរងគ្រោះបានយ៉ាងងាយ។ឆ្លើយតបបន្ទាប់ពីបង្ក្រាបករណីនេះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ ត្រូវប្រុងប្រយ័ត្នជាមួយកម្ចីខុសច្បាប់ ដែលគ្មានប្រភពត្រឹមត្រូវ ។ នៅពេលជួបប្រទះហេតុការណ៍ ឬត្រូវជនសង្ស័យលួងលោមឲ្យខ្ចី​ប្រាក់ខុសប្រក្រតី ត្រូវរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវនិងបង្ក្រាបទាន់ពេលវេលា ។

សូមបញ្ជាក់ថាករណីឆបោកនិងអាចលួងលោមជនរងគ្រោះបានប្រាក់កាស១ចំនួនធំនេះគឺកើតឡើងកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២៥។នៅថ្ងៃដដែលនាវេលាម៉ោងប្រមាណជា១៤និង៤៥នាទីរសៀល ត្រូវសមត្ថកិច្ចបញ្ជាក់ថា មានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ នាគក្រហម ដែលគ្រប់គ្រង និងប្រើ​ប្រាស់​ដោយជនរងគ្រោះឈ្មោះ ទ. ច. ថ .រ   បានទាក់ទងទៅបណ្ដាញទំនាក់ទំនងសង្គមFacebook Pageមួយ ឈ្មោះ ហេង ហេង ប្រាក់កម្ចី ដែលគ្រប់គ្រងដោយឈ្មោះ ទូច ចន្ធូ រួមទាំង មានក្រុមការងាររបស់ខ្លួនបីនាក់ផ្សេងទៀត មានទាំងអ្នកចាំជួយកាត់តក្លែងឯកសារ អ្នកទទួ​ល​ប្រាក់ ជាដើម  ។

ប្រភពបន្តថា គោលបំណងរបស់ឈ្មោះ ទួង ចាន់ថារិទ្ធិ បានទាក់ទងទៅបណ្ដាញទំនាក់ទំនងសង្គមFacebook Page ឈ្មោះ ហេង ហេង ប្រាក់កម្ចី គឺ ដើម្បីខ្ចីប្រាក់សរុបចំនួន ១៥ ០០០$  (មួយម៉ឺនប្រាំពាន់ដុល្លារ) ។ ដោយ ឈ្មោះ ទូច ចន្ធូ, និង​បក្ខ​ពួក​បាន​ប្រើប្រាស់ឧបាយកល ក្នុងនាមជាអ្នកឲ្យខ្ចីប្រាក់ និងលួងលោមក្នុ​ងរូបភាពផ្សេងៗ ដើម្បីឲ្យជនរងគ្រោះ ឈ្មោះ  ទ. ច. ថ .រ ត្រូវផ្ញើរ​ប្រាក់​មកខ្លួន ជាបន្ដបន្ទាប់រហូតដល់ចំនួន ៩ ៥០០$ (ប្រាំបួនពាន់​ប្រាំរយដុ​ល្លារ​អាមេ​រិក​)​។

ដោយសារតែត្រូវការលុយបន្ទាន់ និងត្រូវជន​ឆបោក​ប្រើប្រាស់វិធីសាស្ត្រជាច្រើន បណ្តាលឲ្យជនរងគ្រោះឈ្មោះ ទ. ច. ថ .រ ធ្លាក់ក្នុងឧបាយកល រហូតផុងខ្លួន ផ្ញើប្រាក់ឲ្យទៅ​ក្រុមជន​ឆ​បោ​ក​ តាមរយៈគណនីABA ឈ្មោះ TOUCH CHANTHOU និងវេរប្រាក់​តាមវីង​មានលេខទូរស័ព្ទ០៧៧ ៩១៦ ៦៦៣ ជាបន្តប​ន្ទា​ប់​ទើ​ប​ដឹ​ង​ខ្លួន​ថា ចាញ់បោកគេទៅហើយ។

រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបា​លព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋាននគ​របា​លខេ​ត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ដោយឃាត់បានជនស​ង្ស័​យ​​​ឈ្មោះ ទូច ចន្ធូ ជាមេក្លោង យកទៅចាត់ការតាមនីតិវិធីច្បាប់ និងបានបញ្ជូនទៅដាក់ពន្ឋនាគារខេត្ត។ចំណែកបក្ខពួកដែលនៅសេស​សល់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ៕

ដោយ:ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top