ព័ត៌មានជាតិ

ចិន​  ថ្កោល​ទោស​អាមេរិក​  ចំពោះ​ការ​បំភ្លៃ​ឯកសារ​ទាក់ទិន​នឹង​កោះ​តៃវ៉ាន់

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឧ្យដឹងថា ការបង្ខូចទ្រង់ទ្រាយឯកតោភាគី និងការបកស្រាយខុសនៃឯកសារសង្គ្រាមលោកលើកទី២ ដោយសហរដ្ឋអាមេរិក មិនអាចធ្វើឱ្យមានការរំជើបរំជួលដល់ការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិចំពោះគោលការណ៍ចិនតែមួយនោះទេ។

លោក បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការកត់សម្គាល់ដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលថាគ្មានឯកសារណាមួយក្នុងនោះ រួមទាំងសេចក្តីប្រកាសទីក្រុង​ Cairo និងសេចក្តីប្រកាស Potsdam បានកំណត់ស្ថានភាពនយោបាយចុងក្រោយរបស់តៃវ៉ាន់។

ដោយកត់សម្គាល់ថា​ គោលការណ៍ចិនតែមួយគឺជាការឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ លោកបានជំរុញឱ្យភាគីសហរដ្ឋអាមេរិកគោរពឱ្យបានពេញលេញនូវគោលការណ៍ចិនតែមួយ និង សេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ បញ្ឈប់ការក្លែងបន្លំសំណួរតៃវ៉ាន់ ចាប់យក ឬគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ក្នុងទម្រង់ណាមួយ និងចៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top