ភ្នំពេញ ៖ នៅយប់ថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានអញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនកម្ពុជា ក្រោយបទឈប់បាញ់បានចូលជាធរមាន៕







