ព័ត៌មានជាតិ

មន្រ្តីយោធា ដែលរងរបួសត្រូវភ្នែក ដោយសារទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង

ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។

មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន ភត្ត្រា យោធិននៅវរសេនាតូច៥១៣ កងពលតូចថ្មើរជើងលេខ៥១ ។

លោកបានរងរបួស ពេលចូលរួមពាំង និងការពារបងប្អូនយើងដែលរុញច្រាន និងតវ៉ាប្រឆាំងជាមួយកងកម្លាំងរបស់ថៃ ដែលចូលមករាយបន្លាលួស និងព័ទ្ធយកដីរបស់ពួកគាត់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

សូមជូនពរវីរយុទ្ធយើង ម៉ន ភក្រ្តា ឆាប់ជាសះស្បើយពីរងរបួសយ៉ាងធ្ងន់ធ្ងរពីសំណាក់ទាហានថៃនេះ។

To Top