ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អំពាវនាវឱ្យមានការ ប្រុងប្រយ័ត្ន​ពិសេស មុនពេលការត្រួតពិនិត្យ នុយក្លេអ៊ែរអាចបន្ត

តេអេរ៉ង់៖​ ប្រធានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានឧ្យដឹងថា ការត្រួតពិនិត្យដោយអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ​ មិនអាចដំណើរការឡើងវិញ បានពេញលេញនោះទេ រហូតទាល់តែ “ការប្រុងប្រយ័ត្នពិសេស” ត្រូវបានធ្វើឡើងបន្ទាប់ពី មានការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។

លោក Mohammad Eslami ដែលដឹកនាំអង្គការ ថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងជាអនុប្រធានាធិបតី មួយរូបរបស់ប្រទេសនេះ បាននិយាយ នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរថា ស្ថានភាពសន្តិសុខបច្ចុប្បន្ន ចំពេលមានហានិភ័យនៃការវាយប្រហារនាពេលខាងមុខដោយអ៊ីស្រាអែលនៅតែ “ស្រដៀងទៅនឹងសម័យសង្រ្គាម” ហើយការជឿទុកចិត្តជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិត្រូវតែត្រូវបានកសាងឡើងវិញ។

លោក​បាន​លេីកឡេីងថា​ នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​រោងចក្រ​នុយ ក្លេអ៊ែរ​ដែល​បាន​ការពារ​បាន​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ដោយ​យោធា “ការប្រុងប្រយ័ត្ន ពិសេសត្រូវតែធ្វើឡើង មុនពេលការត្រួតពិនិត្យអាច ត្រឡប់មកធម្មតាវិញ។”

អ៊ីស្រាអែលបានធ្វើការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី១៣​ ខែមិថុនា​ ដោយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់​ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររាប់សិបនាក់ ។ ប៉ុន្មានថ្ងៃក្រោយមក សហរដ្ឋអាមេរិកបានទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរធំៗចំនួនបីនៅ Fordow, Natanz និង Isfahan។

បន្ទាប់ពីការវាយប្រហារ សភារបស់ប្រទេសអ៊ីរ៉ង់​ បានអនុម័តច្បាប់ផ្អាក កិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ដោយបានបញ្ឈប់សកម្មភាពត្រួតពិនិត្យភាគច្រើននៅលើដីរបស់ខ្លួន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top