BREAKING : យោធាភូមិភាគ១របស់ថៃថា លែងអត់ឱនទៀតហើយ និងព្រមានចាប់ខ្លួនពលរដ្ឋកម្ពុជា

បរទេស៖ កងយោធភូមិភាគ១ របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា ពលរដ្ឋខ្មែរ ដែលទន្ទ្រានចូលទឹកដីថៃ នឹងត្រូវចាប់ខ្លួន ដាក់ក្នុងរថយន្តប៉ូលិស និងកាត់ទោសនៅប្រទេសថៃ ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យបញ្ជាការភូមិភាគ១ ព្រមានថា ថៃនឹងលែងអត់អោនទៀតហើយ។ “ប្រទេសថៃនឹងបង្កើនកម្រិតនៃកម្លាំង ហើយនឹងមិនអត់ធ្មត់ចំពោះការញុះញង់ឡើយ។
អ្នកនាំពាក្យបន្តថា «ប្រសិនបើអ្នកបំពាន លើទឹកដីរបស់យើង អ្នកនឹងត្រូវចាប់ខ្លួនភ្លាមៗ ដឹកជញ្ជូនតាមរថយន្តប៉ូលីស និងកាត់ទោស នៅក្នុងប្រទេសថៃ ពេញទំហឹងរបស់ច្បាប់។ នេះគឺដោយសារតែអ្នកបានទន្ទ្រាន និងរំលោភលើអធិបតេយ្យភាព របស់ប្រទេសថៃយ៉ាងច្បាស់»៕
ប្រែសម្រួលៈ ណៃ តុលា
