មន្ទីរសាធារណៈកាលដឹកជញ្ជូនខេត្តសៀមរាប ប្រកាសឲ្យផ្អាកធ្វើចរាចរណ៍ភូមិសាស្ត្រស្រុកស្វាយលើ

ខេត្តសៀមរាប៖ ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៥ បើយោងតាមការជូនដំណឹងរបស់មន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្តសៀមរាបកាលពីល្ងាចមិញ បានធ្វើសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន។ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកស្វាយលើ បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួភូមិសាស្ត្រស្រុកស្វាយលើ។

សូមជំរាបថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នឹងធ្វើការជូនដំណឹងសារជាថ្មី នៅពេលដែលស្ថានភាពបានធូរស្រាលឡើងវិញ។

ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមពម្ពិល
