ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីថ្លែងអំណរគុណ ចំពោះការខិតខំបំពេញការងារកន្លងមក ។

ក្នុងពិធីនោះ លោកក៏បានជូនពរមន្ត្រីរាជការទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព ពេលត្រឡប់ទៅលេងស្រុកកំណើត។ លោកក៏បានលើកឡើងពីវីរៈកងទ័ព ដែលកំពុងការពារជាតិមាតុភូមិពីសត្រូវ ហើយអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់ ចូលរួមបួងសួងជូនពរ ទ័ពជួរមុខឱ្យទទួលបានជោគជ័យ ។

ជាចុងក្រោយ លោកអភិបាលខេត្ត បានផ្តាំផ្ញើឱ្យមន្ត្រីរាជការបន្តខិតខំប្រឹងប្រែងធ្វើការ និងរក្សាស្មារតីសាមគ្គីគ្នា ដើម្បីជំរុញការអភិវឌ្ឍខេត្តត្បូងឃ្មុំ ឱ្យកាន់តែរីកចម្រើន ៕
ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/







