បរទេស៖យោងតាមការចេញផ្សាយរបស់ RTក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាមានបំណងបន្តទិញប្រេងឆៅពីរុស្ស៊ី ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈដែលកើនឡើង បើទោះបីជាទីក្រុងញូវដែលីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញជាមួយសហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងទ្វេភាគីក៏ដោយ ។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការនាំចូលប្រេងពីរុស្ស៊ីទំនងជានៅតែរឹងមាំសម្រាប់ការចែកចាយខែវិច្ឆិកា និងខែធ្នូ ទោះបីជាបរិមាណអាចធ្លាក់ចុះពីកម្រិតខ្ពស់នាពេលថ្មីៗនេះក៏ដោយ ដោយលើកឡើងពីមនុស្សដែលស្គាល់ពីផែនការលទ្ធកម្ម។
បច្ចុប្បន្នការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានកើនឡើង៥,៦ភាគរយ នៅក្នុងខែសីហាដល់១,៦លានបារ៉ែលក្នុងមួយថ្ងៃ (mbd) នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler ។
ការបន្តការទិញប្រេងពីរុស្ស៊ីរបស់ទីក្រុងញូវដេលីបានទាក់ទាញការខឹងសម្បាររបស់សហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្ម២៥ភាគរយលើប្រទេសឥណ្ឌា បន្ថែមពីលើការយកពន្ធ២៥ភាគរយដែលត្រូវបានដាក់បន្ទាប់ពីប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
គួរឲ្យដឹងដែរថានៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកបានដាក់ ទណ្ឌកម្មលើប្រទេសឥណ្ឌា ដែលជាប្រទេសដែលលោកអះអាងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបញ្ចប់ជម្លោះអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
