ព័ត៌មានអន្តរជាតិ

វិទ្យុ FM របស់អ៊ីរ៉ង់ច្រានចោល “សម្ពាធអយុត្តិធម៌” នៅពេលដែលអឺរ៉ុបជំរុញឱ្យស្តារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនទទួលយក “សកម្មភាពនយោបាយ និងសម្ពាធអយុត្តិធម៌” លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថា វិធានការបែបនេះអាចបង្កើនភាពតានតឹង។ លោក​បាន​ទទូច​ថា អ៊ីរ៉ង់​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ការទូត និង​បច្ចេកទេស​ជាប់លាប់។

ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា លោក Araghchi បានធ្វើការកត់សម្គាល់នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បានបរាជ័យក្នុងការអនុម័តដំណោះស្រាយដែលនឹងពង្រីកការបន្ធូរបន្ថយទណ្ឌកម្មក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

អង់គ្លេស បារាំង និងអាឡឺម៉ង់ ដែលហៅថា E3 កាលពីខែមុន បានបង្កឱ្យមានយន្តការ “snapback” នៃកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញក្នុងរយៈពេល ៣០ថ្ងៃ ប្រសិនបើអ៊ីរ៉ង់ត្រូវបានវិនិច្ឆ័យថាបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២១៥ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)។ ទណ្ឌកម្ម​ត្រូវ​បាន​គេ​រំពឹង​ថា​  នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ខែ​នេះ។

លោក Araghchi បានរិះគន់ “បរិយាកាសនយោបាយ” នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA នាពេលថ្មីៗនេះ ដោយថា កិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយក្រុមឃ្លាំមើលនៅតែស្ថិតក្នុងបទប្បញ្ញត្តិអន្តរជាតិ។

ក្រសួងការបរទេសរបស់អ៊ីរ៉ង់បានថ្កោលទោសដោយឡែកពីគ្នាចំពោះចំណាត់ការរបស់អឺរ៉ុបថាជា “ខុសច្បាប់ មិនសមហេតុផល និងបង្កហេតុ” ដោយចោទប្រកាន់ E3 ថាធ្វើឱ្យខូចដល់ការទូត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top