ភ្ញៀវជាតិកើនឡើង តែអន្តរជាតិថយចុះ ក្នុងពិធីបុណ្យភ្ជំបិណ្ឌ នៅមណ្ឌលគិរី

មណ្ឌលគិរីៈនាឱកាសនៃថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល ០៣ថ្ងៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានចំនួន២២៩៩២នាក់។

លោក ស៊ាង សឿង ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីឲ្យដឹងថា រយ:ពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីនៅថ្ងៃទី ២១ -២២ .២៣ខែកញ្ញា ឆ្នាំ ២០២៥ ខេត្តមណ្ឌលគិរី បានស្រូបទាញភ្ញៀវទេសចរណ៍ក្នុង និងក្រៅខេត្តចូលមកលេងលំហែរអារម្មណ៍នៅតាមរមណីយដ្ឋានសំខាន់ៗ សរុប២២៩៩២នាក់កើនឡើង៥១.៦១%។

ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២២៧៧៥ នាក់ កើនឡើងចំនួន ៥៤.៥៤% និងភ្ញៀវអន្តរជាតិមានចំនួន ២១៧នាក់ ថយចុះចំនួន៤៩.២៩%៕

ដោយៈចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល







