លោក Xi Jinping ប្រធានរដ្ឋចិនដឹកនាំគណៈប្រតិភូមជ្ឈិមចិនអញ្ជើញទៅដល់ទីក្រុង Urumqi ដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតភូមិភាគស្វយ័តស៊ីនជាំង

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅដល់ទីក្រុង Urumqi តាមយន្តហោះពិសេសនៅរសៀលថ្ងៃទី ២៣ ខែកញ្ញាដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតភូមិភាគស្វយ័តស៊ីនជាំង ។

លោក Xi Jinping ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនគ្រប់ជនជាតិនៅភូមិភាគស្វយ័តស៊ីនជាំងនៅឯអាកាសយានដ្ឋាននិងនៅតាមដងផ្លូវទីក្រុង Urumqi ។ គណៈប្រតិភូអមដំណើររួមមានលោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាប្រធានគណៈប្រតិភូមជ្ឈិមបក្សនិងលោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យមជ្ឈិមបក្សជាដើម ។
គួរបញ្ជាក់ថា ពិធីអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតភូមិភាគស្វយ័តស៊ីនជាំងនឹងរៀបចំឡើងយ៉ាងឱឡារិកនៅទីក្រុង Urumqi នៅវេលាម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ។ ដល់ពេលនោះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើការផ្សាយផ្ទាល់ ហើយវេបសាយ Xinhuanet នឹងធ្វើការផ្សាយផ្ទាល់ជារូបភាពនិងអត្ថបទ ៕
