ព័ត៌មានជាតិ

ស្នងការនគរបាល ខេត្តបាត់ដំបង បំភ្លឺព័ត៌មាន ករណីហិង្សា គ្រោះថ្នាក់កាណូតបុកគ្នា បណ្តាលឱ្យស្លាប់មនុស្ស

បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន​សាធារ​ណជន​អ្នកសារព័ត៌និងអ្នក​ប្រេី​ប្រាស់បណ្តាញ សង្គមជ្រាបថា​ នៅថ្ងៃទី២៤​ ខែ កញ្ញា​ ឆ្នាំ​២០​២៥​ នេះឃេីញមានការផ្សព្វ​ផ្សា​យក្នុងបណ្តាញសង្គមនិងសារព័ត៌មា​នមួយចំនួន ពីករណីហិង្សា ដោយការប្រមូលផ្តុំគ្នា វាយបំផ្លាញកាណូតស្មាច់មួយ ដែលក្នុងខ្លឹមសារបង្ហាញថា​ ករណីនេះកេីត ឡេីង​នៅភូមិអន្លង់តាអួរ​ ឃុំកោះជី​វាំង​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ដោយកំហឹងក្រុមគ្រួសារ ចំពោះគ្រោះថ្នាក់កាណូតបុកគ្នាបណ្តាលឱ្យស្លាប់មនុស្ស ។

ឃេីញការផ្សព្វផ្សាយបែបនេះ លោកឧត្តម​សេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់តាំងធ្វេីការស្រាវជ្រាវ​ និងបង្ហាញថា ​រូបភាពដែលបានផ្សព្វផ្សាយ ពីករណីពលរដ្ឋប្រមូលផ្តុំគ្នាប្រេីអំពេីហិង្សាវាយបំផ្លាញកាណូតស្មាច់ នៅតាមបណ្តាញសង្គមនោះមិន​មែនកេីតឡេីង​នៅក្នុងមូលដ្ឋានខេត្តបាត់​ដំបងនោះទេ ។

សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី​២២ខែ​កញ្ញា​ ២០២៥ វេលាម៉ោង ១៦និង៥៧នាទីនៅចំ​ណុ​ចភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់​ដំ​បង​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយកើតឡើង រវាងកាណូតស្មាច់ និងកាណូត​ស្មាច់ដូចគ្នា បណ្ដាលឱ្យរងរបួសអ្នកជិះ០២នាក់ និងស្លាប់ ០១នាក់​ហេីយអ្នកបេីកកាណូត​បានគេចខ្លួនពីទីកន្លែងកេីតហេតុ​ រីឯកាណូតទាំងពីរត្រូវបាន​យកមករក្សាទុកនៅស្នាក់ការនគរ​បាលចរាចរណ៍ផ្លូវទឹកនៅឃុំកោះ​ជីវាំ​ង​ ស្រុកឯកភ្នំ​ដេីម្បីរៀបចំកសាងសំ​ណុំ​រឿងអនុវត្តតាមនីតិវិធី​ ច្បាប់​ ហេីយកាណូតទាំងពីរគ្រឿងនេះ​ មិនមានអ្នកណាមកវាយបំផ្លាញនោះទេ​ ។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នកសារព័ត៌មាននិងប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ​ ៕(ក្រុមការ​ងារ​ប្រតិកម្មរហ័​ស)

To Top