ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ និងបរទេស ដើរកម្សាន្តក្នុងឱកាសភ្ជុំបិណ្ឌរយៈបីថ្ងៃ មានជាង២លាននាក់ កើនឡើងប្រមាណ ២០%ធៀបនឹងឆ្នាំមុន

ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងទេសចរបរទេស ដើរលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ នៅតាមបណ្តារាជធានី ខេត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ២ ១៤៤ ២២៤នាក់ មានការកើនឡើងប្រមាណ២០,១% ធៀបនឹងភ្ជុំបិណ្ឌឆ្នាំ២០២៤ ។

យោងតាមក្រសួងទេសចរណ៍ ខេត្តចំនួន៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖ ១.ខេត្តសៀមរាប ២៣៨ ២០១នាក់, ទី២ ខេត្តបាត់ដំបង ២១៨ ៧០៦នាក, ទី៣ ខេត្តព្រះសីហនុ ២១៦ ៩៥៦នាក់, ទី៤ ខេត្តកំពង់ចាម ២១០ ៩៧៣នាក់ ​និងទី៥ ខេត្តកំពង់ឆ្នាំ ១៣៧ ៨៣៣នាក់ ។

ក្នុងចំណោមចំនួនភ្ញៀវទេសចរ ២ ១៤៤ ២២៤នាក់ មានទេសចរបរទេស ចំនួន ២៤ ៤៤៣នាក់ ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ​៣ថ្ងៃ ក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរដើរកម្សាន្ត ទូទាំងរាជធានីខេត្ត ជិត១,៨លាននាក់ ខណៈខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តកំពត ត្រូវបានគេមើលឃើញថា បានទាក់ទាញភ្ញៀវទេសចរ ទៅកម្សាន្តច្រើនជាងគេ។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋានស្ថិតិទេសចរណ៍៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top