ព័ត៌មានអន្តរជាតិ

វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតង ​របស់ភូមិភាគ ស្វយ័តវៃវូអឺស៊ីនជាំង ក្នុងចរន្តទំនើបកម្មសង្គមនិយម

«ភូមិភាគស្វយ័ត វៃវូអឺស៊ីនជាំង» ចាប់ពីឆ្នាំ១៩៥៥មក ត្រូវបានក្លាយជា ភូមិភាគស្វយ័តមួយ ក្នុងចំណោមភូមិភាគ ស្វយ័តទាំង៥ របស់ប្រទេសចិន ដោយផ្តោតទៅលើការខិតខំប្រឹងប្រែង របស់ខ្លួនលើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នា រវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិ ដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួម របស់ក្រុមជាតិសាសន៍ ទាំងអស់ ការបង្រួបបង្រួមមាន តួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ ដើម្បីស្វ័យភាព របស់ក្រុមជាតិ សាសន៍ក្នុងតំបន់ និងទី២-ការរួមបញ្ចូលគ្នារវាងកត្តានានា នៃក្រុមជាតិសាសន៍ និងកត្តានានានៅតាមតំបន់ ពោលគឺស្វ័យភាពនៃក្រុមជាតិសាសន៍ក្នុងតំបន់ពាក់ព័ន្ធ ទៅនឹងកត្តានៃក្រុមជនជាតិ និងកត្តាតំបន់ ។ បន្ថែមពីលើនេះ ភូមិភាគស្វយ័ត វៃវូអឺស៊ីនជាំង ដែលមាន ផ្ទៃដី១.៦៦៥លានគីឡូម៉ែត្រក្រឡា និង មានប្រជាជនចិនរស់នៅ ប្រមាណជាង២៥ លាននាក់ បានប្រកាន់ខ្ជាប់នូវមាគ៌ា ទំនើបកម្មសង្គមនិយម តាមបែបផែនចិន ដោយបានលើកទឹកចិត្ត ដល់ភូមិភាគនេះក្លាយជាគំរូភាពមួយសាមគ្គីភាព របស់ជនជាតិវៃវូអឺ និងបណ្តាជនជាតិដទៃទៀតរបស់ប្រទេសចិន នៅក្នុងចរន្តពហុជាតិពន្ធុ សម្រាប់វឌ្ឍនភាពតំបន់ស៊ីនជាំងនិយាយដោយឡែក និងការអភិវឌ្ឍប្រទេសចិន កាន់តែខ្លាំងក្លានិយាយរួម ជាក់ស្តែង «សៀវភៅស» ដែលមានចំណងជើងថា «ការអនុវត្តជាក់ស្តែងដ៏ជោគជ័យ នៃគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័តស៊ីនជាំង របស់បក្សក្នុងយុគសម័យថ្មី» ដែលរដ្ឋាភិបាលចិន បានប្រកាស កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ដោយបានលាតត្រដាង យ៉ាងពេញលេញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង។ ជាក់ស្តែងក្នុងរយៈពេលជាង១០ឆ្នាំនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង បានបង្កើតកន្លែងបៃតងក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទំហំផ្ទៃដីសម្រាប់ដាំស្បៀង បានកើនឡើងជាង៨សែនហិកតា ដែលបានក្លាយជាខេត្ត ដែលមានកំណើនស្បៀងច្រើនបំផុតរបស់ចិន។

«ភូមិភាគស្វយ័ត វៃវូអឺស៊ីនជាំង» បាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ នៅក្នុងការទម្រនៃស្ថិរភាព ដើម្បីឈានយ៉ាង លឿននៃវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម អប់រំ និងសុខាភិបាល ជាក់ស្តែង ក្នុងឆ្នាំ២០២៤ GDPរបស់ភូមិភាគ ស្វយ័តវៃវូអឺស៊ីនជាំង បានកើនឡើងដល់ ២៧៨ពាន់លានដុល្លារ ពោលគឺកើន៦.១% បើធៀបនឹងឆ្នាំ២០២៣ ដែលបាននាំឱ្យភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង បានក្លាយជាតំបន់មួយ ដែលមានសក្តានុពលសេដ្ឋកិច្ច និង ភាពចម្រុះវប្បធម៌ ផ្ទុយទាំងស្រុងពីមនុស្សមួយ ចំនួននៅ សហរដ្ឋអាមេរិក និងបណ្តាបស្ចិមប្រទេស ដែលបានប្រឌិតរឿង ក្លែងក្លាយហៅថា «ការប្រល័យពូជសាសន៍» និង «បង្ខិតបង្ខំធ្វើពលកម្ម»ជាដើម។ ពាក្យកុហក ពាក្យមួលបង្កាច់ចំពោះតថភាព និងសច្ចភាពនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង ត្រូវបានពិភពលោកផ្សព្វផ្សាយកាន់ តែទូលំទូលាយពីខ្លឹមសារនៃ«សៀវភៅស» ស្តីពី«ការអនុវត្តជាក់ស្តែងដ៏ជោគជ័យ នៃគោលនយោបាយគ្រប់គ្រង ភូមិភាគស្វយ័តស៊ីនជាំង របស់បក្សក្នុងយុគសម័យថ្មី»។ ប្រវត្តិវិទូសកលលោក បានចារបន្ថែមពីរឿងរ៉ាវស្តីពី«ក្តីសង្ឃឹមមានតម្លៃថ្លៃ ជាងមាស»ដោយបានដកស្រង់បន្ថែម នូវខ្លឹមសារដែលលោក Xi Jinping ប្រធានរដ្ឋចិន បានជួបសំណេះសំណាលជាមួយ តំណាងគ្រប់ជនជាតិ និងគ្រប់មជ្ឈដ្ឋាន របស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយ ប្រមូលផ្តុំ ស្មារតីនិង កម្លាំងកាយចិត្ត សាមគ្គីគ្នា និងការតស៊ូព្យាយាមក្នុង ការកសាង តំបន់ស៊ីជាំងដ៏ស្រស់ស្អាត ឱ្យបានកាន់តែល្អ ក្នុងដំណើរការធ្វើទំនើបកម្ម តាមបែបផែនចិន ។ ដូចដែលយើងបានដឹងទាំងអស់គ្នាថា បច្ចេកវិទ្យារបស់ប្រទេសចិន បានធ្វើឱ្យភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដ៏សំខាន់មួយ នៅការអនុវត្តគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ ដោយទទួលបន្តមរតកស្មារតី ផ្លូវសូត្របុរាណ បង្កើនមិត្តភាព ភាតរភាព ពាណិជ្ជកម្ម និងច្រករបៀង បច្ចេកវិទ្យា ជាក់ស្តែងភូមិភាគស្វយ័ត វៃវូអឺស៊ីនជាំង បានធ្វើការប្រាស្រ័យទាក់ ទងខាងពាណិជ្ជកម្មជាមួយប្រទេស និងតំបន់ជាង២២០ លើទូទាំងពិភពលោក ដែលបានក្លាយជាតំបន់ឈានមុខគេ នៃច្រករបៀងមាស រវាងអាស៊ីនិងអឺរ៉ុប ហើយគ្រាន់តែក្នុងឆ្នាំ២០២៤កន្លងមក រថភ្លើងចិន-អឺរ៉ុប មានចំនួន១ម៉ឺន៦ពាន់៤ រយលើកបានបើក ឆ្លងកាត់ភូមិភាគ ស្វយ័តវៃវូអឺស៊ីនជាំង។
«ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» បាននិងកំពុងក្លាយជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈផ្ទៃដីមហាសាលនៃវាលស្មៅ ដើមឈើ បៃតងភាព ដោយបាន ទាក់ទាញទេសចរ លើសពី៥លាននាក់ក្នុងឆ្នាំ២០២៤ កើនឡើង៤៦%បើប្រៀបធៀប នឹងឆ្នាំ២០២៣ ។ ដោយឡែក ការផ្តល់ «ពានរង្វាន់លើកទី៤ ជូនទូតសុឆន្ទៈបរទេសផ្លូវសូត្រ» ក្នុងឆ្នាំ២០២៥នេះ ក៏បានរៀបចំឡើង យ៉ាងឧឡារិកនៅទៅនោះផងដែរ ។ ការណ៍នេះ ទូតសុឆន្ទៈបរទេសផ្លូវសូត្រ បាននិងកំពុងជំរុញ កិច្ចផ្សព្វផ្សាយពីមាសបៃតង របស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង បង្កើនការទាក់ទាញទេសចរបរទេស កាន់តែច្រើនបន្ថែមទៀតមកផ្តិតយករូបភាពកាន់តែប្រត្យក្ស ដើម្បីចែករំលែកដល់ពិភពលោក ហើយសក្តានុពលនេះ បានបានក្លាយជាបច្ច័យ ទានដ៏សំខាន់ ដល់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន ក្នុងការរៀបចំកម្មវិធី «ស៊ីនជាំងជាទីកន្លែង ដ៏ស្រស់ស្អាត » នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ដើម្បីផ្សព្វផ្សាយទេសចរណ៍ នៃប្រទេសទាំងពីរ ឱ្យកាន់តែទូលំ ទូលាយ និង ជាការចូលរួមគាំទ្រដល់ដល់យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ព្រមទាំងបាន នាំយកសម្លេង សច្ចភាពយ៉ាងច្បាស់លាស់ នៃភូមិភាគនេះរួម ចំណែកបន្ថែមទៀតដល់ល្បឿន នៃសេដ្ឋកិច្ចបៃតង របស់ប្រទេសយើងទាំងពីរ។

ជារួម «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» នៅក្នុងចរន្តនៃការធ្វើទំនើបកម្មសង្គមនិយម តាមបែបផែនចិនបាន និងកំពុងឈានយ៉ាងស្វាហាប់ ក្នុងការពង្រីកទំហំសេដ្ឋកិច្ចដ៏ធំ គម្រោងឧស្សាហកម្មបច្ចេកវិទ្យា ដ៏ជឿនលឿនរួមទាំង បច្ចេកវិទ្យាអាវកាស តំបន់ទេសចរណ៍ដ៏បៃតង និងលំនឹងស្ថិរភាពយ៉ាងប្រាកដប្រជា នៃពហុវប្បធម៌ពហុជាតិពន្ធុ ដ៏មានប្រជាប្រិយ ផ្តល់កាលានុវត្តភាព កាន់តែប្រពៃ ដល់ការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍភូមិភាគ ដ៏មានសក្តានុពល និងពោរពេញដោយភាពស្រស់ស្អាតលើមាគ៌ា ដែលបក្សកុម្មុយនិស្តចិនបានធានាយ៉ាងមុតមាំថា«អភិវឌ្ឍ» គឺជាសមិទ្ធផលរួមគ្នានៃប្រជាជាតិចិនទាំង៥៦ ជនជាតិដោយមានជនជាតិ វៃវូអឺជាកម្លាំង និង «ចីរភាព»សម្រាប់ប្រជាជាតិចិន គ្រប់រូប និងមនុស្សជាតិ ទូទាំងពិភពលោក៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នក ស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន

To Top