រយៈពេល ២ថ្ងៃគ្រឿងញៀនជាង ២គីឡូក្រាម ត្រូវបានបង្រ្កាបដកហូត និងមនុស្សចំនួន ០៨នាក់ត្រូវឃាត់ខ្លួនក្នុងខេត្ត បាត់ដំបង

រយៈពេល០២ថ្ងៃគឺថ្ងៃទី២៤និងទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងសង្កាត់ចំការសំរោងក្រុងបាត់ដំបង តាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំងនគរបាលផែនការងារប្រឆាំងគ្រឿងញៀនដែលមានលោកវរសេនីយ៍ឯក សុខ និមល ជាស្នងការរង ដឹកនាំបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននិងករណីប្រេីប្រាស់គ្រឿងញៀន០២ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ស្រីចំនួន ០៥នាក់ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន ០២ដុំធំ និង០៣ថង់ ទម្ងន់ ២៤៥៨,២៥ក្រាម ស្មើនឹង០២ គីឡូក្រាមជាង (ថ្លឹងទាំងសំបក)
-ថ្នាំញៀនប្រភេទកេតាមីនKETAMINE ចំនួន ០៣ថង់ទម្ងន់១,២៥ក្រាម
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់) និងថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានរៀបចំសំណុំរឿងអនុត្តតាមច្បាប់៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
