វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ១ ០០០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

តាកែវ ៖ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ០០០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ (TVET 1.5M) ។ សម្រាប់ប្រជាពលរដ្ឋ និង យុវជន ដែលមិនមែនជា ក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូល សិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង១៤ នោះ រួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មសម្អាងកាយ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការផ្សារអគ្គិសនី, ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, សេវាកម្មរដ្ឋបាល, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀង រាល់ដើមខែនីមួយៗ ។ សម្រាប់ព័ត៌មានអំពី ការចុះឈ្មោះចូលរៀន សូមទាក់ទងទៅ កាន់ទូរសព្ទលេខ ០៩៨ ៥២២ ៦៤៥/០១០ ៨៧៨ ៨៣៨/០៩៨ ៦៣៥ ៦៦៥ ឬ អញ្ជើញមកវិទ្យាស្ថានពហុ បច្ចេកទេសភូមិភាគតេជោសែនតាកែវ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ៕







