លោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ នៅរដ្ឋ វ៉ាស៊ីនតោន ឌីស៊ី

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិដោយអនុញ្ញាត ឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ ចំពោះអំពើឃាតកម្មនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដែលលោកបាននិយាយថា នឹងជួយទប់ស្កាត់អំពើហឹង្សា នៅក្នុងរដ្ឋធានីនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បទបញ្ជានេះបង្គាប់អគ្គមេធាវីអាមេរិក Pamela Bondi និងមេធាវីអាមេរិកប្រចាំស្រុក Columbia Jeanine Pirro ឱ្យ “អនុវត្តយ៉ាងពេញលេញ” ការដាក់ទណ្ឌកម្មជាធរមានដែលជាកន្លែងដែលភស្តុតាងគាំទ្រ។ លោក ត្រាំ បានប្រកាសពីការផ្លាស់ប្តូរនេះក្នុងអំឡុងពេលពិធីចុះហត្ថលេខានៅសេតវិមានដែលហ៊ុំព័ទ្ធដោយលោក Bondi , អនុប្រធានាធិបតី លោក J.D. Vance, នាយក FBI លោក Kash Patel និងអ្នកដទៃទៀត។
លេខាធិការបុគ្គលិកសេតវិមានលោក Will Scharf បានពណ៌នាការដាក់ទណ្ឌកម្មនៅរដ្ឋធានីនេះថា ជា “ការរារាំងអំពើហិង្សាដ៏មានឥទ្ធិពលបំផុតមួយ” ហើយបាននិយាយថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ក្លាយជា “ទីក្រុងដែលមានសុវត្ថិភាព និងសុវត្ថិភាពសម្រាប់អ្នករស់នៅ និងអ្នកដែលមកលេង”។
វិធានការនេះធ្វើឡើងបន្ទាប់ពីការបង្ក្រាបយ៉ាងខ្លាំងរបស់លោក ដូណាល់ ត្រាំ លើឧក្រិដ្ឋកម្មក្នុងរដ្ឋធានី។ នៅខែសីហា លោកបានអំពាវនាវច្បាប់ Home Rule Act 1973 ដើម្បីប្រកាសអាសន្នសុវត្ថិភាព សាធារណៈ ដោយដាក់ក្រសួងប៉ូលីស Metropolitan របស់ទីក្រុងឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់សហព័ន្ធ និងដាក់ពង្រាយកងទ័ពឆ្មាំជាតិរាប់រយនាក់ ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ក្នុងតំបន់៕
ប្រែសម្រួល៖ ណៃ តុលា
