ព័ត៌មានអន្តរជាតិ

ពិធីទស្សនាភាពយន្តឯកសាររឿង 《Hotline Beijing》 ធ្វើឡើងនៅក្រុងញូវយ៉ក

កាលពីថ្ងៃទី២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ពិធីទស្សនាភាពយន្តឯកសាររឿង 《Hotline Beijing》 របស់ចិនដែលបង្ហាញពីរឿងរ៉ាវអភិបាលកិច្ចនៃក្រុងប៉េកាំងបានរៀបចំធ្វើនៅតំបន់ Manhattan ក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ។ ភាពយន្តនេះរៀបរាប់សំខាន់ពីលេខទូរស័ព្ទ Hotline “១២៣៤៥”សម្រាប់អ្នកក្រុងប៉េកាំងនិងរឿងពិតអំពីអភិបាលកិច្ចនៃទីក្រុង និងបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ ។

លោក Ma Xiaoxiao អគ្គកុងស៊ុលរងនៃស្ថានកុងស៊ុលចិនប្រចាំនៅក្រុងញូវយ៉កបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ឥស្សរជនមកពីមជ្ឈដ្ឋានបញ្ញវន្តនិងមជ្ឈដ្ឋានវប្បធម៌និងតំណាងសិស្សានុសិស្សក្រុងញូវយ៉កបានរួមគ្នាទស្សនាភាពយន្តនេះ ។

ទស្សនិកជនដែលទស្សនាភាពយន្តនៅថ្ងៃដដែលបានថ្លែងថា ភាពយន្តឯកសារនេះមិនត្រឹមតែបានបង្ហាញពីតម្រិះប្រាជ្ញាខាងអភិបាលកិច្ចនៃក្រុងប៉េកាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការស្វែងរករួមគ្នានៃទីក្រុងធំៗនៅទូទាំងពិភពលោកផងដែរ ៕

To Top