ព័ត៌មានអន្តរជាតិ

លោក Xi Jinping ថ្លែងថា៖ត្រូវអនុវត្តគោលនយោបាយរបស់បក្សស្តីពីអភិបាលកិច្ចភូមិភាគស្វយ័ត Xinjiang ក្នុងយុគសម័យថ្មី

នៅថ្ងៃទី២៤ ខែកញ្ញាលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សដើម្បីចូលរួមពិធីអបអរសាទរខួបទី៧០ នៃការបង្កើតភូមិភាគស្វយ័ត Xinjiang បានស្តាប់របាយការណ៍ការងារនៃគណៈកម្មការបក្សនិងរដ្ឋបាលភូមិភាគស្វយ័ត Xinjiang ។

លោកបានសង្កត់ធ្ងន់ថា តំបន Xinjiang ត្រូវអនុវត្តគោលនយោបាយរបស់បក្សស្តីពីអភិបាលកិច្ចភូមិភាគស្វយ័ត Xinjiang ក្នុងយុគសម័យថ្មីដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ក្តាប់ជាប់នូវស្ថានការណ៍ទូទៅដែលស្វែងរកការអភិវឌ្ឍដោយនឹងនរ ក្តាប់ជាប់នូវគោលដៅទូទៅនៃការងារស្តីពីការជំរុញស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែង ក៏ដូចជាផ្តោតសំខាន់លើការពង្រឹងមនសិការសហគមន៍ប្រជាជាតិចិននិងជំរុញការកសាងសហគមន៍ប្រជាជាតិចិនដើម្បីខិតខំប្រឹងប្រែងកសាងភូមិភាគ Xinjiang បែបសង្គមនិយមទំនើបដែលប្រកបដោយសាមគ្គីភាពនិងសុខដុមរមនា ភាពរុងរឿងនិងវិបុលភាព អរិយធម៌និងវឌ្ឍនភាព ប្រកបអាជីពនិងរស់នៅដោយសុខសាន្តនិងបរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរ ៕

To Top