ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី​ នឹងបន្តការហាមឃាត់ការនាំចេញប្រេងសាំង រហូតដល់បំណាច់ឆ្នាំ២០២៥

xinhua

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី នឹងបន្តការហាមឃាត់ទាំងស្រុង លើការនាំចេញប្រេងសាំង រហូតដល់ដំណាច់ឆ្នាំ២០២៥ និងដាក់ចេញនូវបម្រាម លើការនាំចេញប្រេងម៉ាស៊ូត សម្រាប់អ្នកមិនផលិត ក្នុងរយៈពេលដូចគ្នានេះ។

ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក​ Alexander Novak​ បានឧ្យដឹងថាការផ្លាស់ប្តូរនេះនឹងអនុញ្ញាត ឱ្យរុស្ស៊ីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្ថែមទៀតជាមួយនឹង ផលិតផលប្រេង ដែលត្រូវបាននាំចេញនាពេលបច្ចុប្បន្ន។

លោកបានបន្ថែមថា ការហាមឃាត់នេះ នឹងមិនអនុវត្ត ចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល នោះទេ​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

រុស្ស៊ី ដែលជាប្រទេសផលិតប្រេងកំពូល មួយរបស់ពិភពលោក បានរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុងស្រុក និងរក្សាតម្លៃកើនឡើង។

បច្ចុប្បន្ន ការហាមប្រាម លើការនាំចេញប្រេងសាំងមានសុពលភាពរហូតដល់ថ្ងៃទី ៣០​ ខែកញ្ញា សម្រាប់អ្នកចូលរួម ទីផ្សារទាំងអស់ រួមទាំងរោងចក្រចម្រាញ់ និងរហូតដល់ថ្ងៃទី៣១​ ខែតុលា សម្រាប់អ្នកមិនផលិត៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top